ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​ពីរ​នាក់​ត្រូវ​តាក់ស៊ី​ហាម​មិន​ឲ្យ​ជិះ

7 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​លើស​ទម្ងន់​ពីរ​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​តាក់ស៊ី​ហាម​មិន​ឲ្យ​ជិះ ដោយសារ​តែ​ធ្លាប់​ធ្វើ​ឲ្យ​រថយន្ត​ពីរ​គ្រឿង​បែក​បូម​នា​ពេល​កន្លង​មក​។ ខាង​ប្រុស​ទម្ងន់​ជិត​២៣០​គីឡូក្រាម ឈ្មោះ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​លើស​ទម្ងន់​ពីរ​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​តាក់ស៊ី​ហាម​មិន​ឲ្យ​ជិះ ដោយសារ​តែ​ធ្លាប់​ធ្វើ​ឲ្យ​រថយន្ត​ពីរ​គ្រឿង​បែក​បូម​នា​ពេល​កន្លង​មក​។

ខាង​ប្រុស​ទម្ងន់​ជិត​២៣០​គីឡូក្រាម ឈ្មោះ Marcus Edwards និង​ខាង​ស្រី​ទម្ងន់​១២០​គីឡូក្រាម ឈ្មោះ Taylor Faulkner មិន​សុខចិត្ត​នឹង​កា​រប​ដិ​សេ​ដ​មិន​បម្រើសេវា​តាក់ស៊ី​ដល់​ខ្លួន​ដូច​សព្វដង​។ ពួក​គេ​អះអាង​ថា ក្រុមហ៊ុន​តាក់ស៊ី Centrex Cars រើសអើង​ចំពោះ​ទម្ងន់​របស់​ខ្លួន​។

លោក Marcus អាយុ​២៩​ឆ្នាំ ប្រាប់​ព័ត៌មាន The Sun ថា​៖ «​ខ្ញុំ​មិន​ជឿ​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​រថយន្ត​គេ​បែក​បូម​ដល់​ទៅ​២​គ្រឿង​នោះ​ទេ​។ ខ្ញុំ​គិត​ថា គេ​គ្រាន់​មិន​ចង់​នៅ​ជិត​មនុស្ស​ប្រភេទ​ដូច​ខ្ញុំ​។ ពួក​គេ​មិនដឹង​សោះ​ថា ខ្ញុំ​ធាត់​នេះ​ដោយសារ​តែ​ជំងឺ​។ គេ​គួរតែ​គិតដល់​លុយ​ដែល​ខ្ញុំ​ចំណាយ​លើ​សេវា​តាក់ស៊ី​ពេល​កន្លង​មក​»​។

តែ​សម្រាប់​ខាង​ក្រុមហ៊ុន​តាក់ស៊ី​បាន​បកស្រាយ​ថា នេះ​មិនមែន​មក​ពី​គេ​រើសអើង​នោះ​ទេ​។ តែ​នេះ​មក​ពី​សង្សារ​ទាំង​ពីរ​នាក់​នោះ​ឡើង​គីឡូ​ខ្លាំង​ពេក ខុស​ពី​កាល​មុន ដែល​ធ្វើ​ឲ្យ​គ្មាន​រថយន្ត​ណា​អាច​ជូន​បាន​ទៀត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ