ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កំណាច​ចាក់​សាំង​ដុត​ម្តាយ និង​ប្រុស​ស្នេ​ហ៍

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ព្រោះតែ​ឃាត់​ម្តាយ​មិន​ស្តា​ប់រឿង​ទាក់ទង​ស្នេហា​ជាមួយ​បុរស​ចំណាស់​ដែល​មាន​ប្រពន្ធ​និង​កូន ខឹង​ពេក​ទិញ​ដប​សាំង​កន្លះ​លី​ត្រ​ចាក់​ដុត​ទាំង​ម្តាយ និង​ប្រុស​ស្នេ​ហ៍​ បណ្តាល​អោយ​ឆេះ​មុង​ឆេះ​ទាំង​ម្តាយ និង​ប្រុស​ស្នេ​ហ៍ រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​ដេក​លង់លក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨…

ខេត្តស្វាយរៀង​៖ ព្រោះតែ​ឃាត់​ម្តាយ​មិន​ស្តា​ប់រឿង​ទាក់ទង​ស្នេហា​ជាមួយ​បុរស​ចំណាស់​ដែល​មាន​ប្រពន្ធ​និង​កូន ខឹង​ពេក​ទិញ​ដប​សាំង​កន្លះ​លី​ត្រ​ចាក់​ដុត​ទាំង​ម្តាយ និង​ប្រុស​ស្នេ​ហ៍​ បណ្តាល​អោយ​ឆេះ​មុង​ឆេះ​ទាំង​ម្តាយ និង​ប្រុស​ស្នេ​ហ៍ រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​ដេក​លង់លក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ ខែឧសភា​ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ សំបួរ​ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ដុត​ម្តាយបង្កើត​និង​បុរស​ជា
សង្សា​ម្តាយ​នោះ គឺ​កូនប្រុស​នេះ​ធ្លាប់​ហាម​មិន​ឲ្យ​ម្តាយ​របស់​ខ្លួន​ទាក់ទង​ជាមួយ​បុរស​ខាងលើទេ​ ព្រោះ​អី​បុរស​ចំណាស់នោះ​មាន​ប្រពន្ធ​និង​កូន​រួចទៅហើយ​ និង​​មិន​ទាន់បាន​​លះលែងគ្នា​ដាច់ស្រេច​នៅឡើយ​ទេ ម្យ៉ាងវិញទៀត​ពេល​ឃើញ​ម្តាយ​ធ្វើ​ដូច្នេះ គឺ​ធ្វើ​ឱ្យ​កូន​ៗ​ខ្មាស់​គេ​ណាស់​។

បើ​យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ពេជ្រ ឆុ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ រង​របួសធ្ងន់ និង​ឈ្មោះ ពេជ្រ សាន់ ភេទ​ស្រី អាយុ​៥៣​ឆ្មាំ មុខរបរ​កសិករ រង​របួសធ្ងន់​។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ជាមួយ​គ្នា​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ​ពេជ្រ ឆុ​ន បានឱ្យ​ដឹង​ថា ខ្លួន​បាន​ទៅ​ដេក​នៅផ្ទះ​ស្ត្រី​ឈ្មោះ​ពេជ្រ សាន់ ហើយ​ជនសង្ស័យ​ឈ្មោះ​តូច សា​វឿ​ន ហៅ​ទិ​ត្យ អាយុ​២៥​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ស្ត្រី​រង​គ្រោះ បាន​ចាក់​សាំង​ដុត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្តង ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប តែ​ដោយសារ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ ទើបត្រូវ​ដឹក​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ។ រីឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​មក​អធិការ​នគរបាល​ស្រុក​ស្វាយ​ទាប​ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ