ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា គាត់​ពិតជា​មានការ​រន្ធត់​ចិត្ត​ណាស់ ពេល​កម្មករ​មាន​គ្រោះថ្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​១៩,៤៨៩ នាក់ នៅ​ខេត្តស្វាយរៀង​ថា សម្តេច​ពិតជា​រន្ធត់​ចិត្តខ្លាំង​ណាស់ នៅ​ពេល​សម្តេច​បាន​ទទួល​ដំណឹង​រឿង​កម្មករ​-​កម្មការិនី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ទៅ​ធ្វើការ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​១៩,៤៨៩ នាក់ នៅ​ខេត្តស្វាយរៀង​ថា សម្តេច​ពិតជា​រន្ធត់​ចិត្តខ្លាំង​ណាស់ នៅ​ពេល​សម្តេច​បាន​ទទួល​ដំណឹង​រឿង​កម្មករ​-​កម្មការិនី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ទៅ​ធ្វើការ ឬ​ពេល​ចេញពី​ធ្វើការ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ប្រាប់ កម្មករ​-​កម្មការិនី​នៅ​ឯ​កម្មវិធី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​- កម្មការិនី​សរុប​ចំនួន​១៩,៤៨៩​នាក់ មក​ពី​រោងចក្រ​ចំនួន​៣២​នៃ​តំបន់​សេដ្ឋកិច្ច ពិសេស​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Interior Automobile Industry Complex ថា សម្តេច​គាំទ្រ​ក្រុមហ៊ុន​កូរ៉េ​មួយ​ដែល​បាន​បើក​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​ឲ្យ​បើក​ធនាគារ​ផ្តល់​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ទាប ដល់​បងប្អូន​ណា​ដែល​ត្រូវការ​ប្រាក់​ទិញ​ឡាន​ពី​រោងចក្រ ដើម្បី​ដឹក​កម្មករ​- កម្មការិនី ។

សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ព្រោះ​នៅ​ពេល​ដែល​ពូ​ទទួល​បាន​នូវ​ព័ត៌មាន​ស្តី​ពី​ភ្លូក​ឡាន ឬ​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​កម្មករ​-​កម្មការិនី​របស់​យើង​ម្តង​ៗ ពូ​ពិតជា​មានការ​រន្ធត់​ចិត្ត​ណាស់​» ។ សម្តេច​បន្ថែម​ថា តែ​ដូច​រក​អូស​ប្រទះ​ឈើ​ងាប់ ព្រោះ​មាន​ក្រុមហ៊ុន​កូរ៉េ​បង្កើត​រោងចក្រ សម្រាប់​បង្កើត​ជា​រថយន្ដ​ដឹក​ជ​ញ្ជួ​ន​កម្មករ​ដែល​ម្សិលមិញ​បាន​ប្រគល់​ជូន​សម្តេច​នូវ​រថយន្ត​ចំនួន​១២​គ្រឿង ហើយ​រថយន្ត​នោះ គឺ​សុវត្ថិភាព​ខ្លាំង​ណាស់ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា បញ្ហា​ទុន​គាត់​មានគំនិត​បង្កើត​ធនាគារ ។ សម្តេច​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​រោងចក្រ​ដំឡើងរថយន្ត​ដែល​មាន​គម្រោង​បើក​ធនាគារ​ផ្តល់​ដល់​អ្នក​ណា​ដែល​ខ្ចី​លុយ​ធនាគារ​ហ្នឹង ដើម្បី​ទិញ​ឡាន​ដឹក​កម្មករ គឺ​ត្រូវ​ផ្តល់​អត្រា​ការ​ប្រាក់​ហ្នឹង​ឲ្យ​ថោក​ជាងគេ​បន្តិច ព្រោះ​ធ្វើ​បែប​ហ្នឹង គឺជា​ការ​ល្អ ។


សម្តេច​តេ​ជោ​បន្ត​ទៀត​ថា ៖ «​អ​ញ្ចឹ​ង​ខ្ញុំ​ឲ្យ​ជា​គំនិត​ថា បើ​អ្នក​ណា​ខ្ចី​លុយ​ធនាគារ​នេះ​យក​មក​ទិញ​ឡាន​របស់​

រោងចក្រ​នេះ គឺ​អត្រា​ការ​ប្រាក់​ឲ្យ​ខុស​ពី​អត្រា​ការ​ប្រាក់ ដែល​គេ​ខ្ចី​យក​ទៅ​ទិញ ផ្សេង អា​នឹង​នឹង​ទទួល​បាន​ជោគជ័យ​ហើយ ។ ម្យ៉ាង​គេ​មក​យក​លុយ​ពី​យើង ហើយ​យក​មក​ទិញ​ឡាន​យើង អាហ្នឹង គឺជា​ចំណុច​សំខាន់​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ៖ «​ដូច្នេះ​សុវត្ថិភាព​របស់​កម្មករ​យើង ដែល​តែងតែ​កើតឡើង អំពី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ តែ​រថយន្ត​វា​មិន​មាំ​នោះ​នឹង​ត្រូវ​បាន​ធានា ហើយ​អាច​ដោះស្រាយ​បាន​បញ្ហា​ច្រើន​» ។

សម្តេច​បាន​បញ្ជាក់​ទៅ​លោក សុខ ចិន្តា​សោភា និង​លោក​ជា ចាន់​តូ រឿង​ការ​បើក​ធនាគារ ត្រូវ​ដាក់​គោលដៅ​ឲ្យ​ច្បាស់​ថា ការ​ដំឡើងរថយន្ត​នេះ​ជាមួយ​អ្នក​បង្កើត​ធនាគារ ។ អ្នកមាន​រថយន្ត​ស្រាប់​ក៏​អាច​លក់​រថយន្ត​ចាស់​ចោល​ព្រោះ អាច​បង្កើន​ចំណូល ព្រោះ​កម្មករ​ជា​អតិថិ​ន​របស់​ពួក​គាត់​ជា​ម្ចាស់​ឡាន​រួច​ទៅ​ហើយ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​បាន​ស្នើ​ឲ្យ​កម្មករ​-​កម្មការិនី​គាំទ្រ​សម្តេច​បន្តការងារ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជូន​បក្ស​កាន់​អំណាច ។ ការ​អំពាវនាវ​ឲ្យ​កម្មករ​-​កម្មការិនី​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​លើក​ទី ១​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ពូ​សម្រេចចិត្ត​ថា នឹង​បន្ត​អណ​ត្តិ​នាយក​រដ្ឋមន្ត្រី តាម​រយៈ​ការ​បោះ​ឆ្នោត​២ អណ​ត្តិ​បន្ត​ថែម​ទៀត គឺ​រយៈពេល​មិន​តិច​ជាង​១០​ឆ្នាំ​» ។

ដូច្នេះ​ក្នុង​រយៈពេល​១០​ឆ្នាំ​នោះ​សម្តេច​នឹង​យក​ឱកាស​ដើរ​ជួប​កម្មករ​-​កម្មការិនី មាន​ន័យ​ថា យក​ឱកាស​នៃ​ពេលវេលា​នៃ​ការ​អនុវត្ត​នៃ​គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ ធ្វើ​ជា​ចំណុច​គោល ហើយ​ចូលរួម​ដោះស្រាយ សួរសុខទុក្ខ​អំពី​វឌ្ឍនៈភាព និង​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កម្មករ​-​កម្មការិនី​ជួប​ប្រទះ ។
សម្តេច​តេ​ជោ បន្ថែម​ថា​៖ «​ហើយ​សង្ឃឹមថា​ក្មួយ​ៗ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សញ្ញា​ទេវតា​បាចផ្កា​» ។

សម្តេច​បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​ពេលវេលា​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទេ តែ​សម្តេច​មាន​សិទ្ធ​នឹង​និយាយ​បែប​នេះ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ការ​បោះ​ឆ្នោត​ព្រោះ​២​អណ​ត្តិក​ន្ល​ង​មក គឺ​បក្ស​ប្រជាជន​ចាប់​បាន​តែ​លេខ​៤ ដែល​ជា​លេខ​រៀង​ក្នុង​សន្លឹក​ឆ្នោត ដូច្នេះ​ការ​បោះ​ឆ្នោត​២០១៨ មិន​ទាន់​ដឹង​ថា បក្ស​កាន់​អំណាច​នឹង​ចាប់​បាន​លេខ​ប៉ុន្មាន​ទេ ដូច្នេះ «​បើ​ចង់​បោះ​ឲ្យ​ពូ​ធ្វើ​នាយក​រដ្ឋ​រដ្ឋ​ន្ត្រី​តទៅ​ទៀត មាន​សញ្ញា​ទេវតា​បាចផ្កា​» ខណៈ​ដែល​អ្នក​ដែល​ធ្លាប់​រិះគន់​ប្រមាថ ថា បក្ស​ប្រជាជន​មាន​សញ្ញា​ស្រី​លើកជើង​នោះ​បាន​រលាយ​អស់ហើយ ព្រោះ​គ្មាន​ស្អី​ធំ​ជាង​ទេវតា​ទៀត ទេវតា​នឹង​ជួយ​ពិត​កាល​ឆ្នាំ​៩៧ កុំ​អី​គ្មាន​ក្មួយ​ៗ​កើត​មានជីវិត​ដូច​សព្វថ្ងៃ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ