ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត… លោកនេន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​តន​គិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា លោក​នេន​មួយ​អង្គ ក្រោយ​មក​សុំ​គង់​នៅ​វត្ត​​រយៈ​ពេល​២​យប់ ស្រាប់តែ​បែកគំនិត​លួច​ព្រះ​ពុទ្ធរូប​មួយ​អង្គ ធ្វើ​ពី​ស្ពាន់​នៅ​ក្នុង​បន្ទប់​កុដិ​លោក ក្រោយមក​បានបែកធ្លាយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​សហការជាមួយ​មន្ទី​ធម្មការ​ចាប់​ផ្សឹក ហើយ​ឃាត់ខ្លួន​តែ​ម្តង…

ខេត្ត​តន​គិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា លោក​នេន​មួយ​អង្គ ក្រោយ​មក​សុំ​គង់​នៅ​វត្ត​​រយៈ​ពេល​២​យប់ ស្រាប់តែ​បែកគំនិត​លួច​ព្រះ​ពុទ្ធរូប​មួយ​អង្គ ធ្វើ​ពី​ស្ពាន់​នៅ​ក្នុង​បន្ទប់​កុដិ​លោក ក្រោយមក​បានបែកធ្លាយ
ក៏​ត្រូវ​បាន​សមត្ថកិច្ច​សហការជាមួយ​មន្ទី​ធម្មការ​ចាប់​ផ្សឹក ហើយ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​ កើត​ឡើង​​កាលពី​វេលា​ម៉ោង​៦ និង​១១​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា ស្ថិត​នៅ​ក្នុងភូមិ​វើ​ន​សៃ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ​។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ឡុ​ង សុ​ខន អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​តា​លន់ ឃុំ​ស្លា​ម៉ាត ស្រុក​ស្អាង ខេត្តកណ្តាល ។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​សួរនាំ ពេល​នោះ​កូន​នេ​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ព្រះ​ពុទ្ធរូប​មួយ​អង្គ ធ្ពី​ស្ពាន់​ទម្ងន់​ប្រហែល​៣៦​គីឡូក្រាម ដែល​​នៅ​កុ​ដ្ឋិ​ព្រះ​ចៅអធិការ​វត្ត​នោះ​មែន និង​បាន​យក​ទៅ​លាក់​ទុក​នៅ​រោង​ទូក​.​ង មុខ​វត្ត​ក្បែរ​មាត់ទន្លេ​។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ