សារព័ត៌មានពីប្រទេសចិន កាលពីពេល ថ្មីៗកន្លងមកផ្សាយថាមានហេតុការណ៍ចលាចលដែលនឹកស្មានមិនដល់មួយ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់កូនកំលោះ-ក្រមុំជនជាតិចិនមួយគូ នៅពេលកូនក្រមុំបោះបាច់ផ្កាឡើងទៅលើបុកពិតាន ហើយទម្ររបស់វាបានបាក់ធ្វើឲ្យភ្ញៀវដែលចូលរួមសម្តែងការភិតភ័យក៏នាំគ្នារត់គេច ។
វីដេអូឃ្លីបបានបង្ហាញឲ្យឃើញកូនកំលោះ-ក្រមុំឈរនៅលើវេទិកា ខណៈពេលភ្ញៀវនាំគ្នាស្រែកហ៊ោសម្តែងការត្រេកអរ ។ កូនក្រមុំឈរបែរខ្នងត្រៀមបោះបាច់ផ្កា ក្រោយមកពិធីករបានរាប់ដល់បី បាច់ផ្កាដែលបោះក៏ហោះឡើងទៅលើបុកនឹងពិតានធ្វើឲ្យបាក់ធ្លាក់តែម្ដង ។
វីដេអូឃ្លីបពីព្រឹត្តិការណ៍នេះត្រូវគេបង្ហោះ ហើយអ្នកលេងអុីនធើរណេតយល់ឃើញ ផ្សេងៗគ្នា អ្នកខ្លះនិយាយថាជាការបង្កភាពភ្ញាក់ផ្អើល ឯខ្លះទៀតយល់ថាអំពើនេះលើកក្រោយមិនគួរប្រតិបត្តិទេ ។ មិនមានរបាយការណ៍បញ្ជាក់ថាមានអ្នករងរបួស ឬអត់ក្នុងហេតុការណ៍នោះ ៕
ចែករំលែកព័តមាននេះ