ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងការពារ​អាកាស​​​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​ល

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ​៖ ​ទូរទស្សន៍​ស៊ី​រី​ដែល​ដកស្រង់​ប្រភព​យោធា​រាយការណ៍​នា​ថ្ងៃ​ទី​៨​ ឧសភា​ថា មី​ស៊ី​លអ៊ី​ស្រា​អែ​ល​២​គ្រាប់​ត្រូវ​កងការពារ​អាកាស​ស៊ីរី ស្ទាក់​កម្ទេច​ពីលើ​ទីក្រុង AL-KISWAH ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​ដា​ម៉ាស់​។ ទូរទស្សន៍​នោះ​គូសបញ្ជាក់​ថា​ កងការពារ​អាកាស​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​លអ៊ី​ស្រា​អែ​ល​ជិត​ទីក្រុង​…

ប្រទេស​ស៊ី​រី ​៖ ​ទូរទស្សន៍​ស៊ី​រី​ដែល​ដកស្រង់​ប្រភព​យោធា​រាយការណ៍​នា​ថ្ងៃ​ទី​៨​ ឧសភា​ថា មី​ស៊ី​លអ៊ី​ស្រា​អែ​ល​២​គ្រាប់​ត្រូវ​កងការពារ​អាកាស​ស៊ីរី ស្ទាក់​កម្ទេច​ពីលើ​ទីក្រុង AL-KISWAH ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​ដា​ម៉ាស់​។

ទូរទស្សន៍​នោះ​គូសបញ្ជាក់​ថា​ កងការពារ​អាកាស​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​លអ៊ី​ស្រា​អែ​ល​ជិត​ទីក្រុង​ AL-KISWAH ស្ថិត​នៅ​ចម្ងាយ​២៣​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ដា​ម៉ាស់​។ ​ពេល​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​កងទ័ព​ស៊ី​រី​ក្នុង​តំបន់ ​AL-KISWAH បណ្ដា​យន្តហោះ​អ៊ីស្រា​អែ​ល ​ស្ថិត​នៅ​ក្នុង​ដែនអាកាស​លី​បង់​។

មុន​នេះ​ផ្នែក​សារព័ត៌មាន​របស់​កងទ័ព​អ៊ី​ស្រា​អែ​ល ប្រកាស​ថា​ កងទ័ព​ស្ថិត​ក្នុង​ការ​ប្រកាស​​អាសន្ន​ ដើម្បី​ត្រៀម​ទប់ទល់​ការ​វាយ​ប្រហារ​ជាយថាហេតុ​មួយ​ដែល​អាច​ធ្វើ​ចេញពី​ដែនដី​ស៊ី​រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ