ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ពី​ការ​ដកខ្លួន​ថយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​ពី​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក​ពី​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ជាមួយ​ការ​វិល​ត្រឡប់​ទៅ​រក​រាល់​​ទណ្ឌកម្ម​វិញ​។​ នេះ​ជា​ជំហរ​រឹង​មួយ​របស់​លោក ដោយ​ពុំ​អើពើ​ចំពោះ​ការ​ព្រមាន​របស់​​ពួក​អឺរ៉ុប​ដែល​ថា​ នឹង​បន្ត​នា​ថ្ងៃ​ទី​៩ ​ឧសភា ការ​រួម​សហការ​គ្នា…

សហរដ្ឋអាមេរិក ​៖ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​ពី​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក​ពី​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ជាមួយ​ការ​វិល​ត្រឡប់​ទៅ​រក​រាល់​​ទណ្ឌកម្ម​វិញ​។​ នេះ​ជា​ជំហរ​រឹង​មួយ​របស់​លោក ដោយ​ពុំ​អើពើ​ចំពោះ​ការ​ព្រមាន​របស់​​ពួក​អឺរ៉ុប​ដែល​ថា​ នឹង​បន្ត​នា​ថ្ងៃ​ទី​៩ ​ឧសភា ការ​រួម​សហការ​គ្នា ​ដើម្បី​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥​នោះ​។

ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក​ ហា​សាន ​រ៉ូ​ហា​នី ​ដែល​លះបង់​ច្រើន​សម្រាប់​កិច្ចព្រមព្រៀង​នេះ បាន​ចោទប្រកាន់​ភ្លាម​ៗ​ដល់​សម​ភាគី​អា​មេ​រិ​កថា ​អនុវត្ត​សង្គ្រាមចិត្តសាស្ត្រ​មួយ ខណៈ​ការ​សម្រេច​នេះ​ របស់​ក្រុង​វ៉ា​ស៊ី​ន​តោន បរិហារ​ដោយ​គ្រប់​ប្រទេស​ហត្ថលេខា​ដែល​​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​កើនឡើង​ថ្មី​នៃ​ភាព​តានតឹង​ក្នុង​តំបន់​។

ចំណែក​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ​បា​រ៉ា​ក់ ​អូ​បា​ម៉ា ​ជា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ថា នេះ​ជា​ការ​ខុសឆ្គង​ធ្ងន់ធ្ងរ​មួយ​។

នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​៨ ​ឧសភា​ថា ខ្ញុំ​សូម​ប្រកាស​នៅ​ពេល​នេះ​ថា សហ​រដ្ឋអាមេរិក​នឹង​ដកខ្លួន​ថយ​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​។ ​ក្រោយ​រយៈពេល​១៥​ខែ ​នៃ​ការ​ចូល​កាន់​អំណាច លោក​ត្រាំ​បាន​ប្រកាន់ពាក្យ​សន្យា​ពេល​ឃោសនាបោះឆ្នោត ដែល​ថា លោក​នឹង​ដកថយ​ពី​កិច្ចព្រមព្រៀង​នេះ ដែល​ជា​ផ្លែផ្កា​នៃ​ការ​ចរចា​យ៉ាង​ស្វិត​ស្វាញ​​ជា​អន្តរជាតិ រយៈពេល​ដល់​ទៅ​២១​ខែ ​ដើម្បី​រារាំង​អ៊ី​រ៉​ង់​កុំ​ឲ្យ​បំពាក់អាវុធ​នុយក្លេ​អ៊ែរ។

ជាក់ស្ដែង​លោក​ត្រាំ​ប្រកាន់​យក​ការ​ជ្រើសរើស​រ៉ា​ឌី​កាល់ ដោយ​រាល់​ទណ្ឌកម្ម​ដែល​លុប​ចោល​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​អ៊ី​រ៉​ង់​ពុំ​បំពាក់អាវុធ​នុយក្លេអ៊ែរ ត្រូវ​ស្ដារ​ឡើង​វី​ញ​ភ្លាម​ៗ​ក្នុង​​គ្រប់​កម្រិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ