ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ​ភ្លៀងជិត​១​ម៉ឺន​អាវ​ជូន​ដល់​កង​យោធពល​ខេ​មរ​ភូមិ​ន្ទ​នៅ​ខេត្តកំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធី​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អាវ​ភ្លៀង​ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន​ទាំងអស់ ចំណុះ​ឲ្យ​យោធភូមិ​ភាគ ពិសេស ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធី​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អាវ​ភ្លៀង​ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន​ទាំងអស់ ចំណុះ​ឲ្យ​យោធភូមិ​ភាគ ពិសេស ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​បាន​ថ្លែង​ថា ៖ សម្តេច​អគ្គមហាសេនា​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តាំផ្ញើរ សាកសួរ​សុខទុក្ខ​ដល់​កង​យោធពលខេមរភូមិន្ទ​ទាំងអស់ និង​ដោយ​ការ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ដល់​បងប្អូន​ក្នុង​ខែវស្សា​នេះ សម្តេច​សូម​ផ្តល់​ជូន​នូវ អាវ​ភ្លៀង​ម្នាក់​មួយ​ៗ ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន​ទាំងអស់ ក្នុង​យោធភូមិ​ភាគ​ពិសេស ដែល​មាន​២០​អង្គភាព​ចំណុះ ដែល​មាន​អាវ​ភ្លៀង​សរុប​ជិត​១​ម៉ឺន​អាវ ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​បន្ត​រថា ៖ លោក​មេបញ្ជាការ​គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​យក​អាវ​ភ្លៀង​ទាំង​អស់នេះ​ទៅ​ចែក​ជូន​ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន​ឲ្យ​បាន​គ្រប់​ៗ​គ្នា និង​ឲ្យ​បាន​ទាន់​ពេលវេលា គឺ​បើ​ទៅ​ដល់​អង្គភាព​ពេល​ល្ងាច​ត្រូវ​ចែក​ឲ្យ​ទាំង​ល្ងាច បើ​ទៅ​ដល់​ពេល​ព្រឹក​ត្រូវ​ចែក​ឲ្យ​ទាំង​ព្រឹក ដើម្បី​ឲ្យ​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន​បាន​ប្រើប្រាស់ បំពេញភារកិច្ច​បាន​ល្អ នៅ​ក្នុង​រដូវវស្សា​នេះ ។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា ៖ ដោយ​មានការ​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពេល​នេះ​ប្រាក់ខែ​របស់​ពល​ទា​ហ៊ាន និង​នាយ​ទា​ហ៊ាន​បាន​ម្នាក់​ៗ​ពី​១​លាន ទៅ​ជាង​១​លាន​រៀល ធ្វើ​ឲ្យ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ និង​ប្រពន្ធ​កូន​បាន​ធូរធា​មួយ​កម្រិត​ធំ ហើយ​នៅ​ពេល​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​នោះ ប្រាក់ខែ​យើង និង​បន្ត​ឡើង​ទៀត​មិន​ខាន​ឡើយ ។

ជា​ចុង​ក្រោយ ឯកឧត្តម​អគ្គមេបញ្ជាការ​រង កង​យោធពល ខេមរភូមិន្ទ បាន​សំណូមពរ​ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន​ទាំងអស់​គ្រប់​អង្គភាព​ត្រូវ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជា​ពិសេស​ត្រូវ​ជំរុញ​បងប្អូន​ប្រពន្ធ​កូនក្មួយ និង​មិត្តភក្តិ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​ទៅ​បោះ​ឆ្នោត​គាំទ្រ​សម្តេច​ទាំងអស់​គ្នា ដើម្បី​ឲ្យ​សម្តេច​ដឹកនាំ​ប្រទេស​ជាតិ​ប្រកបដោយ​ស្ថេ​រ​ភាព និង​មាន​សុខ​សន្តិភាព​រហូត​តទៅ បើ​មាន​សន្តិភាព​នោះ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ពិតជា​មានការ​រី​ចម្រើន ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​មាន​ជីវភាព​ធូរធា និង​មាន​សុភមង្គល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ