ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​បុក​ប្តី​ប្រពន្ធ​ស្លា.ប់​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ឧសភា ២០១៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧​និង​៧៨…

ខេត្តកំពង់ចាម ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ឧសភា ២០១៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧​និង​៧៨ លើ​ផ្លូវជាតិ​លេខ​៦ នៅ​ភូមិ​រវៀង ឃុំ​ខ្នូ​រ​ដំបង ស្រុក​ជើងព្រៃ ។

លោក​វរ​សេនី​យ៏​ឯក ប្រាក់ សុ​គុណ អធិការ​ន​របាល​ស្រុក​ជើងព្រៃ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រួម​មានឈ្មោះ ហុ​ក សាយ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ឈ្មោះ នៅ គី​ម​រុន អាយុ​៤៥​ឆ្នាំ ជា​ប្តី រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយមក​ក៏​បាន​ស្លាប់​ផង​ដែរ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១S-៩៤០២ ។

ចំណែក​រថយន្ត​បង្កម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៥៥៦៨ ។

លោក​អធិការ​នគរបាល​ស្រុក​ជើងព្រៃ​ឱ្យ​ដឹង​ទៀត​បន្ត​ថា ពេល​មុន​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ហើយ​ប្តី​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទេ បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៧៧ និង​៧៨ បាន​បត់​មក​ឆ្វេង​ដៃ​ស្រប​ពេល​នោះ​ដែរ រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ថែម​ទាំង​បើក​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ក៏​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ប្រពន្ធ​ដែល​ជិះ​ពីក្រោយ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង រីឯ​ប្តី​វិញ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ ក្រោយមក​ក៏​បាន​ស្លាប់​ផង​ដែរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន​ទាំង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចរាចរ​ណ៏​ស្រុក​បញ្ជូន​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។ នគរបាល​ចរាចរ​ណ៏​ខេត្ត​បាន​ទាក់ទង​ទៅ​មន្ទីរ​សាធារណៈ​នឹង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​ឆែក​ស្លាក​លេខ​រថយន្ត​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ