ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​១០០​ឆ្នាំ​ប្រាប់​ពី​អាថ៌​កំបាំង​ធ្វើ​ឱ្យ​អាយុ​វែង

7 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​អាយុ​១០០​ឆ្នាំ​ម្នាក់ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាមលោក​លើក​ទី​២ បាន​អះអាង​ថា ការ​ទៅ​ហាត់ប្រាណ​នៅ Gym…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​អាយុ​១០០​ឆ្នាំ​ម្នាក់ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាមលោក​លើក​ទី​២ បាន​អះអាង​ថា ការ​ទៅ​ហាត់ប្រាណ​នៅ Gym គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​អាយុ​វែង​បែប​នេះ​។

ទាហាន​ចូល​និវត្តន៍ John Hamilton តែងតែ​ទៅ​ហាត់ប្រាណ​លើក​ដុំ​ដែក​រយៈពេល​៩០​នាទី ជា​រៀងរាល់ថ្ងៃ​។ លោកតា​តែងតែ​ទៅ​ហាត់ប្រាណ​នៅ​កន្លែង​ដដែល​ៗ​អស់​រយៈ​ពេល​១២​ឆ្នាំ​ហើយ ជា​រៀង​រាល់​ម៉ោង​៨​ព្រឹក​។ នៅ​ទីនោះ លោកតា​ហាត់​ធាក់​កង់​២០​នាទី រត់​លើ​ម៉ាស៊ីន​១៥​នាទី និង កាច់​ក្បាលពោះ​៤០០​ដង​។

ការ​ហាត់ប្រាណ​របស់​លោកតា អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា សុខភាព​របស់​លោកតា គឺ​ល្អ​ណាស់ បើ​ធៀប​ទៅ​នឹង​មនុស្ស​ចាស់​អាយុ​ស្របាល​នឹង​លោកតា​។ លោកតា​មិនសូវ​ជា​ទៅ​ពេទ្យ​ប៉ុន្មាន​ទេ ទោះបីជា​អាយុ​ច្រើន​ហើយ​ក៏​ដោយ​។

អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​នោះ​គឺថា លោកតា​ចូល​ចិត្ត​ផឹកស្រា ហើយ​ទើបតែ​ផ្តាច់​បារី​ពេល​ថ្មី​ៗ​នេះ​ទេ​។ មូលហេតុ​នៃ​ការ​ផ្តាច់​បារី គឺ​មិនមែន​សុខ​ៗ​ចង់​ផ្តាច់​នោះ​ទេ​។ នេះ​មក​ពី​លោកតា​បាត់​បារី ហើយ​ខ្ជិល​ទៅ​ទិញ​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា John រាល់ថ្ងៃ​រស់នៅ​ម្នាក់ឯង ក្រោយ​ពី​ប្រពន្ធ​ស្លាប់​បាត់​នៅ​អាយុ​៦៧​ឆ្នាំ​។ លោកតា​មានកូន​៣​នាក់ ចៅ​៨​នាក់ និង​ចៅទួត​១០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ