ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ជួប​កម្មករនិយោជិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បា​វិត(មានវីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា តម្លៃ​សន្តិភាព​គឺ​មាន​តម្លៃ​ធំធេង​ណាស់​មិន​អាច​កាត់ថ្លៃ​បាន​ទេ ដូច្នេះ​ក្មួយ​ៗ​ត្រូវ​តែ​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់​វង់ បើ​គ្មាន​សន្តិភាព គឺ​បាត់​អ្វី​ៗ​ទាំងអស់ ។ រីឯ​អ្នកខ្លះ​និយាយ​ថា សិទ្ធិ​មនុស្ស…

ខេត្តស្វាយរៀង ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា តម្លៃ​សន្តិភាព​គឺ​មាន​តម្លៃ​ធំធេង​ណាស់​មិន​អាច​កាត់ថ្លៃ​បាន​ទេ ដូច្នេះ​ក្មួយ​ៗ​ត្រូវ​តែ​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់​វង់ បើ​គ្មាន​សន្តិភាព គឺ​បាត់​អ្វី​ៗ​ទាំងអស់ ។ រីឯ​អ្នកខ្លះ​និយាយ​ថា សិទ្ធិ​មនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ ហើយ​បើ​គ្មាន​សន្តិភាព តើ​មាន​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បាន​បែប​ណា ?

សម្តេច​មាន​ប្រសាសន៍​ទៀត​ថា ធ្វើ​យ៉ាងណា​ថែរក្សា​កុំ​ឲ្យ​មានការ​បំផ្លាញ​ណាមួយ​នូវ​សន្តិភាព ហើយ​បើ​ថែរក្សា​សន្តិភាព គឺ​វា​ងាយ​ណាស់ គឺ​ក្មួយ​ៗ​បោះ​ឆ្នោត​ឲ្យ​គណៈបក្ស​ប្រជាជន​កម្ពុជា នោះ​គ្មាន​អ្នក​ណា​ហ៊ាន​មក​បំផ្លាញ​សន្តិភាព​បាន​ឡើយ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពេល​សំណេះសំណាល​កម្មករនិយោជិត​២៨,៧៤៨​នាក់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​តំបន់​សេដ្ឋកិច្ច ពិសេស​អ៊ី​ន​ធើ​វៀ និង​រោងចក្រ​តម្លើងរថយន្ត​ដេ​ហាន​អូ​តូ​ក្រុង​បា​វិត​នា​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​មាន​ផែនការ​យុទ្ធសាស្ត្រ​កែរ​ប្រែ​តំបន់​ដែល​មាន​សង្គ្រាម​ឲ្យ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍ ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​ព្រំដែន​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ដែល​មាន​រយៈពេល​យូ​អង្វែង​មិនមែន​ពេល​ឆក់​ក្រ​ដៀ​ត​នោះ​ទេ ។

រាជរដ្ឋាភិបាល ប្រឹងប្រែង​ស្តារ​ឡើង​វិញ​នូវ​ជីវភាព​ជូន​ប្រជាជន បើ​និយាយ​ថា គោរព​សិទ្ធិ​មនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ យើង​គិត​ចំបង គឺ​សិទ្ធិ​រស់រាន​មានជីវិត ទំនាក់ទំនង​អ្នក​វិនិយោគ​គិ​ន​មក​វិនិយោគ​ឲ្យ​កម្មករនិយោជិត​មានការ​ងារ​ធ្វើ មាន​ប្រាក់​ចំណូល​១​ខែ​១៥៣​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ប្រាក់រ​បៀវត្ស​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ បើ​និយោជក់​ឲ្យ​ប្រាក់​ក្រោម​១៧០​នោះ​វា​ជា​ការ​ខុសច្បាប់ ក៏​ប៉ុន្តែ​បើ​ឲ្យ​លើស​ពី​១៧០​ដុល្លារ​នោះ​ពិតជា​កាន់តែ​ប្រសើរ​អត់​ខុសច្បាប់​ទេ ។ នេះ​ជា​សុខដុមរមនា​រវាង​ម្ចាស់​រោងចក្រ និង​កម្មករនិយោជិត​មាន​ប្រាក់​ចំណូល​កើនឡើង ។

បើ​យើង​ក្រឡេក​មើល​ពី​អតីតកាល​ឆ្នាំ​១៩៧០​ទៅ​១៩៧៥ តើ​មាន​អ្នក​ណា​មក​វិនិយោគ ប្រទេស​មាន​សង្គ្រាម​របប​លន់​ណុ​ល​ធ្លាក់​ចូល​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត មាន​តែ​ទុក្ខវេទនា​កុំ​ថា ឡើយ​ការ​អភិវឌ្ឍន៍ ក៏​ប៉ុន្តែ​រយៈពេល​៤០​ឆ្នាំ​ក្រោយ​មកនេះ​ប្រជាជន​យើង​មានការ​អភិវឌ្ឍន៍ យើង​មានការ​ដឹកនាំ​តែ​មួយ ដោយសារ​តែ​មាន​សន្តិភាព​នេះ​ហើយ ទើប​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ មក​ចូល​ទស្សនា​កម្សាន្ត​។

សម្តេច​បាន​សង្កត់ធ្ងន់​ថា លុះត្រាតែ​មាន​អ្នក​ចង់​បំផ្លាញ​សុខ​សន្តិភាព ចង់​បំផ្លាញ​សង្គម​ជាតិ សម្តេច​នៅ​តែ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត ដើម្បី​ការពារ​សន្តិភាព​ធ្វើ​នាយក​រដ្ឋមន្ត្រី​៣៣​ឆ្នាំ ហើយ​ថែម​១០​ឆ្នាំ​ទៀត បើ​សម្តេច​នៅ​ជា​នាយក​រដ្ឋមន្ត្រី​គ្មាន​អ្នក​ណា​មក​បំផ្លាញ​សន្តិភាព​បាន​ទេ បើ​យើង​ស្គាល់​តម្លៃ​សន្តិភាព​ច្បាស់ ។

សម្តេច​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា លើកទឹកចិត្ត រក្សារ​សិទ្ធិ​អ្នក​ធ្វើ​កូដកម្ម​តាម​សន្តិវិធី​ទាមទា​ផលប្រយោជន៍​កម្មករនិយោជិត តែ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ជើងកាង​នៅ​ក្នុង​រោងចក្រ​ទៀត​ទេ ។ រាជរដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​ធំ​សិទ្ធិ​រស់រាន​មានជីវិត មាន​ប្រាក់បៀវត្ស​ខ្ពស់ ។ ហើយ​កម្មករនិយោជិត​ខេត្តស្វាយរៀង​ក្រុង​បា​វិត​មាន​២៦​រោងចក្រ កម្មករ​កម្ម​ការ​នី​មាន​ជាង​៥​ម៉ឺន​នាក់ គិត​ជា​មធ្យម​ប្រាក់ខែ​ម្នាក់​២០០​ដុល្លារ​គុណ​១២​ខែ តើ​ម្នាក់​ៗ​បាន​ប្រាក់​ប៉ុន្មាន ហើយ​គុណ​៥​ម៉ឺន​នាក់ ក្នុង​១​ខែ គឺ​ស្មើ​១២០,០០០,០០០​ដុល្លារ​ក្នុង​មួយ​ខែ​នេះ គឺ​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​។

ហើយ​នៅ​ឆ្នាំ​២០១៩ និង​ដាក់​ឲ្យ​អនុ​វត្ស​ប្រាក់​ចូល​និ​វត្ស​របស់​កម្មករនិយោជិត​ដូច​ជា មន្ត្រីរាជការ​ដែរ ដោយ​គោរព​តាម​លក្ខខណ្ឌ​ត្រូវ​ធ្វើការ​ឲ្យ​គ្រប់​ឆ្នាំ​គិត​ចាប់ពី​៥​ឆ្នាំ​១​ថ្ងៃ​ឡើង​ទៅ បើ​ផ្លាស់​ប្តូរ​រោងចក្រ​គឺ​គិត​ចាប់ពី​៨​ឆ្នាំ​១​ថ្ងៃ​ឡើង​ទៅ ។ សូម​កម្មករនិយោជិត​រក្សា​ឲ្យ​បាន​នូវ​សៀវភៅ​ការងារ​ពេល​ប្តូរ​ការងារ​ពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយ ដើម្បី​ឲ្យ​ម្ចាស់​រោងចក្រ​ថ្មី​គេ​ចុះ​ឈ្មោះ​រយៈពេល​ការងារ​ឲ្យ ។

ក្នុង​ឱកាស​នោះ​ដែរ​ក្រុមហ៊ុន​តម្លើងរថយន្ត​ដេ​ហាន់​អូ​តូ​បាន​ប្រគល់​រថយន្ត​ថ្មី​សម្រាប់​ដឹក​កម្មករនិយោជិត​ចំនួន​១២​គ្រឿង ដល់​ក្រសួង​ការងារ ក៏​ប៉ុន្តែ​សម្ត​ច​តេ​ជោ​បាន​ប្រគល់​រថយន្ត​១២​គ្រឿង​នេះ ឲ្យ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិ​ជា​ជីវៈ​ខេត្តស្វាយរៀង​គ្រប់គ្រង​សម្រាប់​ដឹក​កម្មករនិយោជិត​មក​ធ្វើការ និង​ខាង​ធនាគារ​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​ប្រកប​មុខរបរ​ដឹក​ម្មករ​និយោជិត​កម្ចី​ប្រាក់​ធនាគារ ដើម្បី​ទិញ​រថយន្ត​បង់​រំ​លោះ​ផង​ដែរ សម្រាប់​ខេត្តស្វាយរៀង ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​ផ្តល់​អំណោយ​ដល់​កម្មករនិយោជិត​ចូលរួម​នា​ព្រឹក​នេះ​ចំនួន​២៨,៧៤៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​២​ម៉ឺន​រៀល ដោយឡែក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ចំនួន​៨៣២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​២០០​ដុល្លារ និង​២​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ