ប៉ូលិសស្ទាក់រថយន្តតូចមួយគ្រឿងដែលនៅតែឆ្លងផ្លូវពេលភ្លើងក្រហម ។ អ្នកបើកបរចេញមកបកស្រាយ ៈ
-មិនមែនខ្ញុំបើកបរបំពានច្បាប់ទេ តែនេះមកពីរថយន្តខ្ញុំអាលែហ្ស៊ីសំឡេង ។
-ស្អី ? អាលែហ្ស៊ីសំឡេងយា៉ងម៉េច ?
-ចុះអម្បាញ់មិញលោកមានឮសូរគ្រាំងទេ ?
-ថីមិនឮ ។ ចុះវាយា៉ងម៉េច ?
-គឺសំឡេងនោះហើយដែលធ្វើឱ្យរថយន្តខ្ញុំកើតជំងឺអាលែហ្ស៊ីភ្លាមៗ ព្រោះរថយន្តដឹកទឹកកកបុកគូទវាយ៉ាងខ្លាំង ។ សូមលោកប៉ូលិសពិនិត្យមើលគូទវាផងទៅ ខ្ទេចអស់ហើយ ៕
ចែករំលែកព័តមាននេះ