ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​រ​ដ្ឋា​ន​ជួសជុល​ផ្លូវ និង​សង់រោង​លក់ដូរ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជ្រៃ

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​បរិវេណ​ឃុំ​ក​ណ្តែ​ក​នា​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ម៉ក់ សំភារ អភិបាលស្រុក​ប្រាសាទបាគង និង​លោក…

ខេត្តសៀមរាប ៖ នៅ​បរិវេណ​ឃុំ​ក​ណ្តែ​ក​នា​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ម៉ក់ សំភារ អភិបាលស្រុក​ប្រាសាទបាគង និង​លោក ឈឹ​ម គ​ន្ធា ម្ចាស់​សិប្បកម្ម​ភូមិ​ជ្រៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការ​រ​ដ្ឋា​ន​ជួសជុល​ផ្លូវ និង​សង់រោង​លក់ដូរ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ដោយ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៣៥​នាក់ ស្រី​ចំនួន​៩៨​នាក់​ផង​ដែរ ។

ក្នុង​ពិធី​នេះ​ដែរ​លោក​ម្ចាស់​សិប្បកម្ម​បាន​សំណូម​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា អនាម័យ បរិស្ថាន ព្រមទាំង​ការ​ដាំ​ដើមឈើ​ក៏​ដូច​ជា ដំណាំ​ម្ហូប​ផ្លែ ដើម្បី​បរិស្ថាន​ក៏​ដូច​ជា​សម្រស់​ធម្មជាតិ​នៅ​ក្នុងភូមិ​របស់​យើង ជា​ពិសេស​បន្លែ​ផ្លែ​ឈើ គ្មាន​ជាតិ​គីមី ដែល​ប្រជាពលរដ្ឋ​ដាំ​បាន​នោះ អាចយ​កមក​លក់​នៅ​ក្នុង​សិប្បកម្ម​របស់​លោក​បាន ដើម្បី​ជា​ចំណូល​បន្ថែម​ទៀត​ក្នុង​គ្រួសារ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ម៉ក់ សំភារ អភិបាលស្រុក​ប្រាសាទបាគង​ក៏​បាន​បញ្ជាក់​ថា នេះ​ជាទី​ផ្សារ​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ក្នុងស្រុក​របស់​យើង ហើយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​សិប្បកម្ម​ដែល​បាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រមូល​ទិញ​កសិផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

ដូចនេះ​លោក​សូម​ឱ្យ​បងប្អូន​ទាំងអស់​មេត្តា​បង្កើន​ការ​ដាំ​ដុះ​នៅ​មូលដ្ឋាន​របស់​យើង​បន្ថែម​ទៀត ជៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ។ ក្នុង​ពិធី​នេះ​ដែរ​ក្រុមការងារ​ក៏​បាន​ផ្តល់​អំណោយ​ជូន​ដល់​អ្នកចូលរួម​ចំនួន​១៣៥​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សា​រ៉ុ​ង​១ និង​ថវិការ​ចំនួន​៥០០០​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ