ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បន្ត​ពិនិត្យ​ព្យាបាល និង​សុពលភាព​លិខិតឆ្លងដែន​ឥត​គិតថ្លៃ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថៃ្ង​អាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​១៣​រសៀល​ដល់​ម៉ោង ១៧​រសៀល​ខាង​មុខ​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​នឹង​ធ្វើការ​ពិនិត្យ​ព្យាបាល…

ប្រទេស​កូរ៉េ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថៃ្ង​អាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​១៣​រសៀល​ដល់​ម៉ោង ១៧​រសៀល​ខាង​មុខ​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​នឹង​ធ្វើការ​ពិនិត្យ​ព្យាបាល និង​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិតថ្លៃ ។

សេចក្ដីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ពេលវេលា​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ការ​អនុវត្ត​យន្ដការ​បង្ខិត​ការ​ផ្ដល់​សេវា​ឱ្យ​កៀក​ជិត​មូលដ្ឋាន​ក៏​ដូច​ជា ការ​លើកកម្ពស់​សុខមាលភាព​ឆ្លើយ​តប​នឹង​សំណូមពរ ការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ជា​ពិសេស​នៅ​ខេត្ត​ជេ​ជូ​បាន​ជ្រាប​ថា ៖ ស្ថាន​ឯកអគ្គរាជទូត​បាន​សហការ​ជាមួយ​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ​(KOFIH) និង​សហគមន៍​ខ្មែរ​នៅ​ខេត្ត​ជេ​ជូ​បាន​រៀបចំ​កម្មវិធី​ដូច​តទៅ ៖ ១-​កម្មវិធី​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ ២-​កម្មវិធី​ពិនិត្យ​ព្យាបាល សុខភាព​ទូទៅ ពិនិត្យ​បេះដូង និង​ថត (X-Ray) ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិតថ្លៃ ។

កាលបរិច្ឆេទ​នៃ​ពិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថៃ្ង​អាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ១៣​និង​០០​រសៀល​ដល់​ម៉ោង​១៧​និង​០០​រសៀល ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិតឆ្លងដែន និង​រូបថត​(៤x៦) ០១​សន្លឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ