ខេត្តសៀមរាប ៖ ប៉ូលិសស្រុកសូទ្រនិគមបានឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់បញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ រួចបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់ ។ ហេតុការឃាត់ខ្លួនជនសង្ស័យមា្នក់ធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ដោយមានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំពពេលបានធ្វើការចុះបង្ក្រាបមុខសញ្ញាបទល្មើសជាក់ស្ដែង ករណីជូញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុង រ៉ាវីត (ហៅចិត្ត) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ ។ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យព្រមទាំងដកហូតបានវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លា ចំនួន៦កញ្ចប់តូច និងទូរស័ព្ទ២គ្រឿង និងសម្ភារសម្រាប់ជក់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្ត ៕
ចែករំលែកព័តមាននេះ