ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ពិធី​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ប្រធានាធិបតី​រុ​ស្ស៊ី​អណ​ត្តិ​ទី ៤ របស់លោក​វ៉ា្ល​ឌី​មៀរ​ពូ​ទី​ន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ០៧ ឧសភា ។ លោក​នឹង​ជួប​នា​ខែ​ឧសភា​ជា​មួ​យ​ប្រ​ធានា​ធិ​បតី​បារាំង​លោក EMMANUEL…

ប្រទេស​រុ​ស្ស៊ី ៖ ពិធី​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ប្រធានាធិបតី​រុ​ស្ស៊ី​អណ​ត្តិ​ទី ៤ របស់លោក​វ៉ា្ល​ឌី​មៀរ​ពូ​ទី​ន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ០៧ ឧសភា ។ លោក​នឹង​ជួប​នា​ខែ​ឧសភា​ជា​មួ​យ​ប្រ​ធានា​ធិ​បតី​បារាំង​លោក EMMANUEL MACRON ព្រមទាំង​អធិការ​បតី​អា​ល្លឺ​ម៉​ង់​លោកស្រី អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល រួច​លោក​អាច​ជា​តួអង្គ​គន្លឹះ​ក្នុង​វិបត្តិ​ស្តី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ។

ក្រោយ​ពិធី​នោះ​លោកពូ​ទី​ន​ក្លាយជា​ផ្លូវការ​ជាប្រមុខ​របស់​ប្រទេស​រហូត​ដល់​ឆ្នាំ ២០២៤។ បន្ទាប់មក​ប្រមុខរដ្ឋ​រុ​ស្ស៊ី​ស្នើ​បន្ត​តំណែង​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ​ជា​នាយក​រដ្ឋមន្ត្រី ។ ពិធី​ធ្វើ​សច្ចា​ប្រ​ណិធាន​នោះ​ប្រព្រឹត្ត​ទៅ​នៅ​មហា​វិមាន ក្រឹម​ឡាំង ។

លោកពូ​ទី​ន​ជាប់​ឆ្នោត​ជា​ថ្មី​កាលពី​ខែ​មិ​នា ជាមួយសំឡេង​គាំទ្រ​ដល់​ទៅ ៧៦,៧%​ជា​អត្រា​យ៉ាងខ្ពស់​បំផុត​មួយ​តាំងពី​លោក​ឡើង​កាន់​អំ​ណា​មក ។

លោកពូ​ទី​ន​ធ្វើ​សច្ចាប្រណិធាន​ដោយ​ដាក់​ដៃ​លើ​រដ្ឋធម្មនុញ្ញ​ហើយ​បន្ទាប់​មក​លោក​ថ្លែង​សុន្ទរកថា​រយៈពេល ២០ នាទី​មួយ ។ បណ្តា​សមាជិក​សភា ព្រឹទ្ធ​សមាជិក​ព្រមទាំង​ឥស្សរ​ជន​រុ​ស្ស៊ី​ទាំងឡាយ​ចូលរួម​ក្នុង​ពិធី​នោះ​នៅ​វិមាន​ក្រឹម​ឡាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ