ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ដែល​បាត់បង់​មន្ត្រី​ប៉ូលិស​ម្នាក់​ក្រោយ​ពេល​លោក​ចេញ​ល្បាត

7 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដល់​មន្ទី​ស្រុក​ពារាំង​ក្រោយ​ពី​រូប​គាត់​ត្រូវ​បាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​មក​បុក​ពេញទំហឹង​នៅ​ពេល​ត្រៀម​ចេញ​ល្បាត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ លើ​ផ្លូវលំ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ចំណុច​ភូមិ​រកា…

ខេត្តព្រៃវែង ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដល់​មន្ទី​ស្រុក​ពារាំង​ក្រោយ​ពី​រូប​គាត់​ត្រូវ​បាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​មក​បុក​ពេញទំហឹង​នៅ​ពេល​ត្រៀម​ចេញ​ល្បាត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ លើ​ផ្លូវលំ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ចំណុច​ភូមិ​រកា ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែរ​ស្លាប់​មានឈ្មោះ ងៀ​ន សៀន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស្នៀត ស្រុក​ពារាំង នៅ​ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ។

តាម​ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស្នៀត ដើម្បី​ត្រៀម​ចេញ​ល្បាត​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ នគរ​បាល ១.២១៦៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឈ្មោះ ឆាំ រ័​ត្ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កំពង់​ឬ​ស្សី ឃុំ​កំពុង​ឬ​ស្សី ស្រុក​ពោធិ​រៀង បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ បើកបរ​ទិស​ដៅ​បញ្ច្រស​ទិស​គ្នា រួម​ដំណើរ​ជាមួយ​ឈ្មោះ ខេន ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្មាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​រ៉េ​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ឈ្មោះ ងៀ​ន សៀន រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ស្រុក ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កំពុង​ហៅ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឆាំ រ័​ត្ន មក​សាកសួរ​ដើម្បី​បំពេញ​សំណុំរឿង និង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ហើយ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ