រាជធានីភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា លើកទី
១៥៥ កាកបាទក្រហមកម្ពុជា ទទួលថវិកាសប្បុរសធម៌ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសបានចំនួន១៨.0២៨.៦៦៨ដុល្លារអាមេរិក ដែលចំនួនទឹកប្រាក់នេះ មានការកើនឡើងជាងបណ្តាឆ្នាំកន្លងៗទៅ ។ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានសម្តែងនូវអំណរគុណចំពោះការចូលរួមចំណែកពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់បេសកកម្មរបស់កាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារ និងថវិកានេះ បានបង្កលក្ខណៈឱ្យសមាគមជាតិមួយនេះបំពេញបានយ៉ាងស័ក្តិសមនូវតួនាទីជាជំនួយឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ឈានទៅសម្រេចបានទស្សនវិស័យពន្លឿនការកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ។
ជាក់ស្តែង ក្នុងឆ្នាំ២០១៧ និងមកដល់ខែមេសា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ២០១១-២០២០ របស់ខ្លួន ផ្តោតលើវិស័យស្នូលទាំង៤គឺ គ្រប់គ្រងគ្រោះមហន្តរាយ អប់រំ ថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់តម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន ហើយដែលសមិទ្ធផលសំខាន់ៗសម្រេចបានរួមមាន ៖
-ប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាង១ម៉ឺនគ្រួសារ ទទួលបានអណ្តូងទឹកស្អាតចំនួន៤៣៣ និងស្រះទឹកសហគមន៍ចំនួន៧ ។
-ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមារខ្សោយសតិបញ្ញា ស្ត្រីមេម៉ាយ អ្នកពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃជាង១០ម៉ឺនគ្រួសារ ទទួលបានការជួយឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកា។
-បុគ្គលិកក្នុងវិស័យឯកជនចំនួន១០.៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត៥១៦នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គ្រោះបឋម និងបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ។សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់ បានទទួលចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ។
-យុវជនកាកបាទក្រហមជាង២ម៉ឺននាក់ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាពមិត្តអប់រំមិត្ត សម្អាតបរិស្ថាន ដាំដើមឈើ និងបរិច្ចាគឈាម ជាដើម ។
-ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនជាង១ម៉ឺនគ្រួសារ បានទទួលសារគន្លឹះអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលប្រជាពលរដ្ឋ២៩៤គ្រួសារទទួលបានប្រាក់កម្ចីឥតការប្រាក់ ធ្វើជាដើមទុនប្រកបមុខរបរមានជីវភាពប្រសើរឡើង ។
-បងប្អូនជនជាតិ តែងតែបានទទួលនូវសារថែទាំអប់រំសុខភាព ក្នុងឱកាសទិវាជាតិដើម្បីសុខភាពមាតានិងទារក ២១កុម្ភៈ ក្នុងឱកាសទិវាឆ្មបជាតិ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ។
ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់ពីឆ្នាំ២០១២មក ដោយក្នុងមួយឆ្នាំៗចំនួន១លានដុល្លារអាមេរិក និងបានជួយសាងសង់ និងជួសជុលលំនៅឋានបានរាប់រយខ្នង ធ្វើបង្គន់អនាម័យរាប់ពាន់បន្ទប់ ផ្តល់ស៊ីទែនទឹក និងធុងចម្រោះទឹក ជូនដល់ប្រជាពលរដ្ឋនៅតាមខេត្តនានា និងបានជួយស្វែងរកគ្រួសារដែលបែកគ្នាជាង៤០ឆ្នាំឱ្យបានជួបគ្នាឡើងវិញ ។ បានជួយសាងសង់អគារសិក្សា អគារស្នាក់នៅតាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួន ។
ថ្លែងក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយនិងអបអរសាទរចំពោះទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអរគុណសប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករនៅពេលនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំឭកពីគុណូបការៈរបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចម៉ែ ដែលកន្លងមកព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌កន្លងមកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុត ។ សកម្មភាពទាំងអស់នេះ គឺបានឆ្លើយតបទាន់ពេលវេលាសម្រាប់ការជួយសង្គ្រោះពួកគាត់ឱ្យទទួលបានភាពល្អប្រសើរ ។ សម្តេចតេជោ ក៏បានស្នើឱ្យសប្បុរសជននានាទាំងក្នុងស្រុកនិងក្រៅស្រុក បន្តការជួយជ្រោមជ្រែងដល់សកម្មភាពកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមមួយនេះមានលទ្ធភាពចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា ៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...