ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ទណ្ឌកម្ម​​​អាច​បង្កើន​តម្លៃ​ប្រេង​ពិភពលោក

5 ឆ្នាំ មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ តម្លៃ​ប្រេង​ក្នុង​ពិភពលោក បាន​កើនឡើង​ដល់​៧០​ដុល្លារ​ក្នុង​១​ធុង បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤​កន្លង​មក ព្រោះ​វិនិយោគិន​កាន់តែ​ច្រើន​បារម្ភ​ថា សហរដ្ឋអាមេរិក​អាច​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉​ង់ ។ ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​តានតឹង​ទាក់ទង​នឹង​ផែនការ​សកម្មភាព​យោគយល់​រួម ឬ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អុ​ី​រ៉​ង់​ឆ្នាំ​២០១៥​។…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ តម្លៃ​ប្រេង​ក្នុង​ពិភពលោក បាន​កើនឡើង​ដល់​៧០​ដុល្លារ​ក្នុង​១​ធុង បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤​កន្លង​មក ព្រោះ​វិនិយោគិន​កាន់តែ​ច្រើន​បារម្ភ​ថា សហរដ្ឋអាមេរិក​អាច​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉​ង់ ។

ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​តានតឹង​ទាក់ទង​នឹង​ផែនការ​សកម្មភាព​យោគយល់​រួម ឬ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អុ​ី​រ៉​ង់​ឆ្នាំ​២០១៥​។ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ នឹង​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​បន្ត​លើ​អុ​ី​រ៉​ង់ នា​ថ្ងៃ​ទី​១២ ខែឧសភា ខាង​មុខ ។

អ៊ី​រ៉​ង់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំ​ចេញ​ប្រេង​ច្រើន​ជាងគេ​លើ​ពិភពលោក និង​ជាប់​ចំណាត់ថ្នាក់​លេខ​៧ ដោយ​នាំ​ចេញ​បាន​៤,៣%​នៃ​ការ​នាំ​ចេញ​ប្រេង​សរុប ។ កាលពី​ឆ្នាំ​មុន​ប្រទេស​នេះ​បាន​នាំ​ចេញ​ប្រេង​ឆៅ​ប្រមាណ​ជិត​២​លាន​ធុង​ក្នុង​១​ថ្ងៃ ។

លោក Manoon Siriwan អ្នកវិភាគ​ផ្នែក​ថាមពល​ក្នុង​ប្រទេស​ថៃ និយាយ​ថា ៖« គេ​គិត​ថា នា​ស​ប្តា​ហ៍​នេះ តម្លៃ​ប្រេង​នឹង​បន្ត​កើនឡើង​លើស​ពី​៧០​ដុល្លារ​ក្នុង​១​ធុង ខណៈ​ការ​ដាក់​ទណ្ឌកម្ម​កំពុង​តែ​ជិត​សម្រេច ។ ប្រសិនបើ​សហរដ្ឋអាមេរិក​សម្រេច​ថា បន្ត​ការ​ដាក់​ទណ្ឌកម្ម​នោះ តម្លៃនឹង​កើនឡើង​បន្ត​ទៀត » ។

លោក​បន្ត​ថា ទោះជា​យ៉ាងណា តម្លៃ​ប្រេង​ប្រហែលជា​មិន​អាច​កើន​លើស​ពី​១០០​ដុល្លារ​ក្នុង​១​ធុង ដូច​ធ្លាប់​កើត​មាន​ក្នុង​អំឡុង​ពី​ឆ្នាំ​២០០៩ ដល់​២០១៤​ឡើយ ព្រោះ​ទិន្នផល​ប្រេង​ឆៅ​អា​មេ​រិ​កបាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

របាយការណ៍​របស់ Energy Information Administration (EIA) ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ ទិន្នផល​ប្រេង​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​សហរដ្ឋអាមេរិក បាន​កើន​ដល់​៩,៣​លាន​ធុង​ក្នុង​១​ថ្ងៃ ច្រើន​ជាង​ឆ្នាំ​២០១៦ ដល់​ទៅ​៤៦​ម៉ឺន​៤​ពាន់​ធុង​ក្នុង​១​ថ្ងៃ ។

EIA ព្យាករ​ថា ផលិតកម្ម​ប្រេង​អា​មេ​រិ​ក​នឹង​បន្ត​លូតលាស់​ក្នុង​ឆ្នាំ​២០១៨​នេះ មក​ស្មើ​ជា​មធ្យម​១០,៧​លាន​ធុង​ក្នុង​១​ថ្ងៃ និង​ឆ្នាំ​២០១៩ ស្មើ​១១,៣​លាន​ធុង​ក្នុង​១​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ