ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យអាណិត​កុមារទាំង​៣នាក់បងប្អូនពិការភាព​រស់នៅយ៉ាងលំបាក​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ការ​ផ្សាយ​របស់​កោះសន្តិភាព​អំពី​ជីវិត​ដ៏​លំបាក​របស់​កុមារ​ពិការ​ទាំង​៣​នាក់​បងប្អូន​ដែល​រស់នៅ​ជាមួយម្តាយ​រួច​មក ធ្វើ​អោយ​ថ្នាក់ដឹកនាំ​កាកបាទក្រហម​ស្រុក សប្បុរសជន​ដែល​មានចិត្ត​សប្បុរស​បាន​ផ្តល់​ថវិកា និង​រទេះរុញ​ជន​ពិការ​តាម​រយៈ​ភ្នាក់ងារ​កោះ​ប្រចាំ​ខេត្តកំពង់ស្ពឺ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ស្ត្រី​ជា​ម្តាយ និង​កុមារ​ទាំង​៣​នាក់​បាន​អង្គុយ​លើ​រទេះ​សម​ដូច​បំណង​ហើយ ។ នៅ​រសៀល​ថ្ងៃ​ទី​៨ ឧសភា…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ការ​ផ្សាយ​របស់​កោះសន្តិភាព​អំពី​ជីវិត​ដ៏​លំបាក​របស់​កុមារ​ពិការ​ទាំង​៣​នាក់​បងប្អូន​ដែល​រស់នៅ​ជាមួយម្តាយ​រួច​មក ធ្វើ​អោយ​ថ្នាក់ដឹកនាំ​កាកបាទក្រហម​ស្រុក សប្បុរសជន​ដែល​មានចិត្ត​សប្បុរស​បាន​ផ្តល់​ថវិកា និង​រទេះរុញ​ជន​ពិការ​តាម​រយៈ​ភ្នាក់ងារ​កោះ​ប្រចាំ​ខេត្តកំពង់ស្ពឺ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ស្ត្រី​ជា​ម្តាយ និង​កុមារ​ទាំង​៣​នាក់​បាន​អង្គុយ​លើ​រទេះ​សម​ដូច​បំណង​ហើយ ។

នៅ​រសៀល​ថ្ងៃ​ទី​៨ ឧសភា ២០១៨ កុមារ​ទាំង​៣​នាក់​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ម​ជ្ឈ​ម​ណ្ឌ​ស្តា​រល​ទ្ឋ​ភាព​ពលកម្ម កាយសម្បទារ​ខេត្តកំពង់ស្ពឺ់ ដោយ​ការ​ព្យាបាល​នេះ​មិន​តម្រូវ​អោយ​បង់​ថវិកា​ឡើយ ហើយ​នៅ​ទីនោះ​មាន​ទីកន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​ទៀត​ផង​។

សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​រួម​មាន លោក អន នាង នាយករង​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ ផ្តល់​ថវិកា​២០០.០០០​រៀល ។​ លោក​វ៉ា​ន់​គី លោក​ឡុ​ង ប៊ុ​ន​ណា លោកស្រី​កង ច័ន្ទ​ថា​រី កញ្ញា​ឡាយ ពុ​ទ្ឋា​នី និង​លោក​នៅ ចំណាន រស់នៅ​ភូមិ​ព្រៃ​ព្រីង ខណ្ឌ​ពោធិ​សែន​ជ័យ​ឧបត្ថម្ភ​ថវិកា​ដល់​កុមារ​ទាំង​បី​នាក់​ចំនួន​២០០.០០០​រៀល​។

ជាង​នេះ​ទៅ​ទៀត កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ឧសភា ២០១៨ លោកស្រី​អោម ច​ន្ថា នាយិកា​សាខា​កាកបាទក្រហម​ខេត្ត បាន​ចុះ​សូរ​សុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ជូន​ដល់​អ្នកស្រី​ឃិ​ន សុវណ្ណ ជា​ម្តាយ និង​រទេះរុញ​ជន​ពិការ​ចំនួន​៣​គ្រឿង​ជូន​ដល់​កុមារ​ទាំង​៣​ផង​ដែរ ។ ក្នុង​នោះ​ដែរ លោកស្រី​ក៏​បាន​នាំ​យក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់​មជ្ឈដ្ឋាន ដែល​មានទុក្ខ​លំបាក ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ។ អំណោយ​ដែល​បាន​ផ្តល់​ជូន​រួម​មាន​អង្ករ​៧០​គីឡូក្រាម មី​៣​កេស ត្រីខ​៣០​កំប៉ុង ប្រេងឆា​៣​ដប ទឹកដោះគោ​៣​កំប៉ុង ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​៣​យួរ រទេះរុញ​ជន​ពិការ​៣​គ្រឿង និង​ថវិការ​២០០.០០០​រៀល​។

ម្តាយ​របស់​កុមារ​ទាំង​៣​នាក់​មាន​ក្តី​រំភើប​ឥត​ឧបមា​ដោយ​បាន​សំដែង​នូវ​ការ​ដឹងគុណ​ចំពោះ​អស់លោក​សប្បុរសជន​ទាំងអស់​ដែល​បាន​ផ្តល់​ថវិកា​ដល់​រូប​គាត់​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ​ផង​ដែរ ម្តាយ​កុមារ​ទាំង​៣​នាក់​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​បាន​ចាត់​ឱ្យ​ក្រុមការងារ​អនុ​សាខា​កាកបាទក្រហម​ស្រុក​យក​រទេះរុញ​ជន​ពិការ​ចំនួន​៣​គ្រឿង និង​ថវិកា​មក​ផ្តល់​ដល់​អ្នកស្រី និង​កូន​ៗ ជា​ពិសេស​ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទ្ឋិ និង​ទេវតា​ដែល​មាន​បារមី​សូម​ជួយ​តាម​ថែរក្សា​សម្តេច និង​បុត្រាបុត្រី​ជួប​តែ​សេចក្តីសុខ​ជា​និច្ច​និរន្ត​។

បន្ទាប់​ពី​ជួប និង​ផ្តល់​ថវិកា​របស់​សប្បុរសជន​ដល់​ម្តាយ និង​កុមារ​ទាំង​៣​នាក់​រួច​មក ក្រុមការងារ​កោះសន្តិភាព​ប្រចាំ​ខេត្ត​បាន​នាំ​កុមារ​ទាំង​៣​នាក់ និង​ម្តាយ​របស់​គេ​មក​កាន់​មជ្ឈមណ្ឌល​ស្តា​រល​ទ្ឋ​ភាព​ពលកម្ម​កាយសម្បទារ​ខេត្តកំពង់ស្ពឺ​ដើម្បី​អោយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ព្យាបាល​ដោយ​ចលនា​បាន​ព្យាបាល​ដល់​រូបគេ​។

លោកគ្រូ​ពេទ្យ​យឹ​ម ពិសិដ្ឋ ជំនាញ​ឯកទេស​ព្យាបាល​ដោយ​ចលនា​បានអោយ​ដឹង​ថា កុមារ​ទាំង​៣​នាក់​នេះ​ប៉ះពាល់​បញ្ហា​ខួរក្បាល ហើយ​ការ​ព្យាបាល​នេះ​គឺ​ព្យា​ល​បាល​ដោយ​ចលនា​មិន​ប្រើ​ថ្នាំពេទ្យ​ទេ បើ​ទុក​បណ្តែតបណ្តោយ​តទៅ​ទៀត​កុមារ​ទាំង​៣​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង សំណាង​ហើយ​ដែល​ក្រុម​អ្នក​ព័ត៌មាន​នាំ​ក្មេង​ទាំង​៣​មក​រក​សេវា​ព្យាបាល​បាន​ទាន់​ពេល ចំពោះ​ការ​ព្យាបាល​ប្រើ​រយៈពេល​២​ទៅ​៤​ស​ប្តា​ហ៍​ទើប​ដឹង​ល​ទ្ឋ​ផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ