ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ទី​១​មិន​ទាន់​ផុត​ផង មក​ថែម​កុងតឺន័រ​បើក​ប្រដេញ​បុក​គ្នា​ទៀត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ពេល​តែ​មួយ​ផ្តើម​ឡើង​ដោយ​រថយន្ត​សណ្តោង​​ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ស្រវឹងស្រា​បាន​បើក​រេ​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ជ្រុល​ទៅ​បុក​រះ​បង្គោល​ភ្លើង​បំភ្លឺ បណ្តាល​ឱ្យ​បាក់​អស់​២​ដើម​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ភ្លាម​នោះ​ដែរ​ករណី​នេះ​មិន​ទាន់​ដោះស្រាយ​ចប់​ផង​ក៏​ស្រាប់តែ​រថយន្ត​កុងតឺន័រ​២​គ្រឿង​ទៀត​បាន​បើក​ប្រដេញ​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បាន​ទៅ​បុក​គូទ​គ្នា​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ម្នាក់​នៅ​កន្លែង​តែ​មួយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ពេល​តែ​មួយ​ផ្តើម​ឡើង​ដោយ​រថយន្ត​សណ្តោង​​ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ស្រវឹងស្រា​បាន​បើក​រេ​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ជ្រុល​ទៅ​បុក​រះ​បង្គោល​ភ្លើង​បំភ្លឺ បណ្តាល​ឱ្យ​បាក់​អស់​២​ដើម​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ភ្លាម​នោះ​ដែរ​ករណី​នេះ​មិន​ទាន់​ដោះស្រាយ​ចប់​ផង​ក៏​ស្រាប់តែ​រថយន្ត​កុងតឺន័រ​២​គ្រឿង​ទៀត​បាន​បើក​ប្រដេញ​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បាន​ទៅ​បុក​គូទ​គ្នា​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ម្នាក់​នៅ​កន្លែង​តែ​មួយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សណ្តោង​មួយ​គ្រឿង ពណ៌​ក្រហម បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​គេ​សង្ស័យ​ថា អ្នកបើកបរ​ស្រវឹងស្រា​ទើប​បណ្ដាល​​ឱ្យ​រថយន្ត​រេ​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែកផ្លូវ​បុក​រះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឱ្យ​បាន​បាក់​ខ្ទាត​រប៉ាត់រប៉ាយ​ពាសពេញ​ផ្លូវ អស់​ចំនួន​២​ដើម និង​ធ្វើ​ឱ្យ​សួនច្បារ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន​ផង​ដែរ ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ហើយ​ភ្លាម​ៗ​នោះ​ដែរ​គេ​បានឃើញ​បុរស​ចំនួន​៤​នាក់​បាន​ចុះ​ពីលើ​រថយន្ត​នាំ​គ្នា​រត់គេច​បាត់​ស្រមោល​អស់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ករណី​រថយន្ត​បុក​បង្គោល​ភ្លើង​មិន​ទាន់​បាន​១៥​នាទី​ផង​ក៏​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​ចំនួន​២​គ្រឿង​បាន​បើក​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​កុងតឺន័រ​ដែល​បើក​នៅ​ខាង​មុខ​បាន​ជាន់​ហ្វ្រាំង​ឈប់​ទាំង​បង្ខំ ព្រោះ​ខ្លាច​កិន​បង្គោល​ភ្លើង​ដែល​ខ្ទាត​រប៉ាត់​រប៉ាយ​​មក​លើ​ផ្លូវ​ស្រាប់​ទើប​ធ្វើ​ឱ្យ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​មាន​ផ្លា​ក​លេខ ភ្នំពេញ ៣C-៩១៦៩ ដែល​បាន​បើក​មក​ក្នុង​ទិស​ដៅ​ស្របគ្នា​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​កុងតឺន័រ​ដែល​ឈប់​នៅ​​ខាង​មុខ​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តោយ​ឱ្យ​បុរស​ជា​អ្នក​បើករថយន្ត​រង​របួស​ជើង​ខាងឆ្វេង​ធ្ងន់​គៀប​នឹង​ការ​ប៊ី​ន​រថយន្ត​ហើយ​ពេល​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​ទាញ់​ចេញពី​រថយន្ត​រួច​ហើយ​ក៍៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​ឱ្យមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ គ្លិ​និក​ឯកជន ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យមក​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ