ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Modestore ដាក់​លក់​ផលិតផល​មាន​ស្លាក​យីហោ​ល្បី​ៗ​រាប់​ពាន់​លើ​វេ​ប​សាយ​របស់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

ហាង Modestore បាន​រៀបចំ​ពិធីជប់លៀង VIP Cocktail Party ពិសេស​មួយ​ដើម្បី​អបអរ​ការ​ដាក់​ដំណើរការ​សាកល្បង​វេ​ប​សាយ www.modestore.asia ជា​វេ​ប​សាយ​ដែល​មាន​លក់​ផលិតផល​ប្រណីត​ៗ ​ហើយ​មាន​ម៉ាក​ល្បី​ៗ​ជា​ច្រើន…

ហាង Modestore បាន​រៀបចំ​ពិធីជប់លៀង VIP Cocktail Party ពិសេស​មួយ​ដើម្បី​អបអរ​ការ​ដាក់​ដំណើរការ​សាកល្បង​វេ​ប​សាយ www.modestore.asia ជា​វេ​ប​សាយ​ដែល​មាន​លក់​ផលិតផល​ប្រណីត​ៗ ​ហើយ​មាន​ម៉ាក​ល្បី​ៗ​ជា​ច្រើន ។ កម្មវិធី​នេះ​បាន​ធ្វើ​ទ្បើ​ង​នៅ​ថ្ងៃ​សៅរ៍ ទី 5 ខែ ឧសភា ឆ្នាំ 2018 នៅ​ហាង Modestore ដែល​មាន​ទីតាំង​លើ​ផ្លូវ​លេខ 430 ជិត​ផ្សារ​ទួល​ទំពូង​។

ហាង Modestore ត្រូវ​បាន​បង្កើត​ទ្បើ​ង​ជា​ផ្លូវការ​ក្នុង​ចុងឆ្នាំ 2017 ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​សម្លៀក​បំពាក់​ទាន់សម័យ​សម្រាប់​បុរស នារី និង​កុមារ ដែល​កំពុង​តែ​មាន​ការ​កើន​ទ្បើ​ង​ជា​លំដាប់​។ ហាង Modestore បាន​ធ្វើការ​សហការ​ជាមួយ​ហាង​លក់​ផលិត​ផល​ដ៏​ល្បី​ៗ​នៅ​ទីក្រុង​ទ្បុ​ង​ដ៍ ប៉ា​រី​ស ញូយ៉ក និង​មី​លេ​ន ដើម្បី​ផ្តល់​ជូន​នូវ​ផលិត​ផល​​ម៉ាក​ទំនើប​ៗ​កំពុង​ពេញ​និយម​ដូច​ជា ​៖ ​ម៉ាក Gucci, Chanel, Louis Vuitton, Coach, MK, YSL, Carbotti, Santa Firenze, Gussaci, Calvin Klein, Michael Kors, J.adam, Nike, Adidas, Dior, Ferragamo, Emporio Armani​ ព្រមទាំង​ស្លាក​យីហោ​ល្បីៗ​ជា​ច្រើន​ទៀត​។

នាយក​ប្រតិបត្តិ​របស់​ហាង Modestore លោកស្រី ខេ​ង ពិ​ទូ​ពុធ​ធីតា បាន​មាន​​ប្រសាសន៍​​ថា​៖ «​តាំងពី​ហាង Modestore បាន​ចាប់ផ្តើម​បើក​ដំណើរការ​មក​តាំងពី​ប៉ុន្មាន​ខែ​មុន​នេះ យើងខ្ញុំ​មាន​អតិថិជន​ជា​ច្រើន ដែល​បាន​ជាវ​ផលិតផល ហើយ​ទទួល​បានការ​កោត​សរសើរ​ពី​សេវាកម្ម និង​ម៉ាក​ល្បី​ៗ​ដែល​យើងខ្ញុំ​បាន​ដាក់​លក់​»​។

ចំពោះ​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ ឬ​ធ្វើការ​នៅ​តាម​បណ្តា​ខេត្ត​នានា ឬ​មាន​ការ​​ជាប់រវល់​ខ្លាំង ក៏​អាច​ចូល​ឆែក​មើល​ផលិតផល​រាប់​ពាន់​ដែល​មាន​ដាក់​លក់​លើ​វេ​ប​សាយ Modestore ហើយ​ទទួល​បានការ​ដឹក​ជញ្ជូន​ភ្លាម​ៗ​ក្នុង​រយៈពេល 24 ម៉ោង ទូ​ទាំង​ប្រទេស​កម្ពុជា​។ ផលិតផល​ទំនើប​ៗ​ដែល​លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​ហាង Modestore រួម​មាន​ដូច​ជា ​៖ ​ខោអាវ ស្បែកជើង ស្បែកជើង​កី​ទ្បា កាបូប គ្រឿងសម្អាង និង​នាឡិកា​។​ល​។

នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ក៏​មានការ​ចូលរួម​ពី​តារា​តំណាង​ផលិតផល​ដ៏​ល្បី​ម្នាក់​គឺ កញ្ញា នៅ សុនី​តា ។ កញ្ញា​បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​សប្បាយ​រីករាយ​ទៅ​កាន់​ភ្ញៀវ​កិត្តិ​យស ដោយ​ខ្លួន​បាន​ជ្រើសរើស​ជា​តំណាង​ឲ្យ​ផលិតផល​ដែល​ប្រកបដោយ​គុណភាព និង​​សេវាកម្ម​ខ្ពស់​។

ក្នុង​កម្មវិធី​នេះ​ផង​ដែរ ក៏​មាន​ភ្ញៀវ VIP ជា​ច្រើន​បាន​សម្តែង​នូវ​ការ​កោតសរសើរ​របស់​ពួក​គេ​ចំពោះ​ផលិតផល​នៅ​ហាង Modestore ដោយសារ​តែ​គុណភាព​របស់​វា​ល្អ​ដូច​នៅ​បរទេស​​បេះបិទ​។ ជាមួយនឹង​ការ​បើក​ដំណើរការ​ហាង Modestore អតិថិជន​មិន​ចាំបាច់​ចំណាយពេល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ​ដើម្បី​ទិញ​ផលិតផល​ដែល​មាន​ស្លាក​យីហោ​ល្បី​ៗ​ទៀត​ឡើយ​។

បច្ចុប្បន្ន​នេះ ហាង Modestore កំពុង​សាងសង់​ហាង​ទំនិញ​ដ៏​ធំ​ថ្មី​មួយ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ 337 សង្កាត់​ទួល​គោក រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​នៃ​ការ​ទិញ​ឥ​វ៉ា​ន់​លំដាប់ថ្នាក់​ពិភពលោក​ជាមួយនឹង​បរិយាកាស​ដ៏​ស្រស់ស្រាយ ខណៈ​ពេល​អតិថិជន​កំពុង​ដើរ​មើល​ឥ​វ៉ា​ន់​ដែល​មាន​ស្លាក​យីហោ​ល្បី​ៗ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ