ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ​ខេត្ត​រតនគីរី គឺជា​គ្រាប់ពេជ្រ​ដែល​បាន​កៃ​ឆ្នៃ​បណ្តើរ​ៗ​ហើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី​ ៖ លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងប្រាប់​លោកគ្រូ អ្នកគ្រូ​ខេត្ត​រតនគីរី​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ខេត្ត​រតនគីរី កាលពី​ថ្ងៃ​ទី​៧…

ខេត្ត​រតនគីរី​ ៖ លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងប្រាប់​លោកគ្រូ អ្នកគ្រូ​ខេត្ត​រតនគីរី​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ខេត្ត​រតនគីរី កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច ហ៊ុន សែន បាន​អះអាង​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ខណៈ​ដែល​ធនាគារពិភពលោក បាន​ចាត់​ទុក​កម្ពុជា​ជា​កូន​ខ្លា​អាស៊ី ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​រិះគន់​ផង​ដែរ​ចំពោះ​អ្នកនយោបាយ​ខ្មែរ​មួយ​ចំនួន​ដែល​មិន​ទទួលស្គាល់​ការ​ពិត ហើយ​បាន​បន្តុះបង្អាប់​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ។ លោក​ថា បើ​ខ្មែរ​គ្នា ឯង​មិន​លើក​តម្លៃ​ខ្មែរ និង​មិន​មាន​មោទនភាព​ជាតិខ្មែរ តើ​ឲ្យ​អ្នក​ណា​មក​លើ​កក​ម្លៃ និង​មោ​ទ​ន ភាព​ជំនួស​ខ្មែរ​នោះ ។

ចំពោះ​មុខ​លោកគ្រូ អ្នកគ្រូ រាប់រយ​នាក់​នា​ឱកាស​នោះ​លោក ហ៊ុន ម៉ា​ណែ​ត​ក៏​បាន​ថ្លែង អះអាង​ថា កម្ពុជា​ប្រហែលជា​នឹង​ក្លាយទៅជា​ប្រទេស​កូន​ខ្លា​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ព្រោះថា កន្លង​មក​ធនាគារពិភពលោក​បាន​ចាត់​ទុក​កម្ពុជា​ជា​កូន​ខ្លា​រួច​មក​ហើយ​ផង​ដែរ ។ ទាក់ទង​នឹង​ខេត្ត​រតនគីរី លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ដំបូង​ឡើយ​ខេត្ត​រតនគីរី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ដុំ​ថ្ម​មួយ​ដុំ​តែ​ប៉ុណ្ណោះ ពីព្រោះ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក តែ​មក​ដល់​ពេល​នេះ​ខេត្ត​រតនគីរី គឺជា​គ្រាប់ពេជ្រ​ដែល​បាន​កៃ​ឆ្នៃ​បណ្តើរ​ៗ​ហើយ ដោយសារ​យើង​មាន​សក្តានុពល​ផ្នែក​រោងចក្រ កសិកម្ម​ជា​ច្រើន​បាន​មក​បង្កើត​នៅ​ទី​នេះ បង្កើន​ការងារ បង្កើត​ភ្ញៀវ​ទេសចរណ៍​ស្របគ្នា​នឹង​សណ្ឋាគារ​ច្រើន​បាន​បើក​ដំណើរការ​ផង​ដែរ ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​រម្លឹក​ឡើង​វិញ អំពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​យើង ប្រទេស​ជាតិ​យើង រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ ហើយ​យើង​បាន​តស៊ូ​យ៉ាង​លំបាក​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន ដោយ​បាន​រួម​កម្លាំង​គ្នា​កសាង​ប្រទេស​ឡើង​វិញ​រហូត​មានការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​អប់រំ គឺជា​វិស័យ​អ​ទិ​ភាព​ទី​មួយ ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​លើកកម្ពស់​ទាំង​ការ​ស្តារ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​អប់រំ ក៏​ដូច​ជា​ការ​អភិវឌ្ឍ ពង្រឹង សមត្ថភាព​ស្ថាប័ន សមត្ថភាព​ធនធានមនុស្ស​ដែល​បាន​ឆ្លើយ​តប ទៅ​នឹង​តម្រូវការ​ផ្នែក​អប់រំ យុវជន ដល់​លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។

លោក​ក៏​បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់​បន្ត​អភិវឌ្ឍ​ចំណេះដឹង និង​សមត្ថភាព​វិជ្ជាជីវៈ ក្រម​សីល​ធ​ម៍ និង​មនសិការ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​រួមចំណែក​ក្នុង​ដំណើរការ​កសាង​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ