ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ម្ល៉េះ ចាប់​បោក​កូនស្រី​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន

ស្កុ​តឡែ​ន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​អាយុ​២២​ឆ្នាំ​ម្នាក់ បាន​ចាប់​កូនស្រី​អាយុ​៣​ខែ​បោក​នឹង​សា​ឡុ​ង ដោយសារ​តែ​នាង​យំ​លួង​មិន​បាត់ ដែល​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​។ ឪពុក​ឈ្មោះ…

ស្កុ​តឡែ​ន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​អាយុ​២២​ឆ្នាំ​ម្នាក់ បាន​ចាប់​កូនស្រី​អាយុ​៣​ខែ​បោក​នឹង​សា​ឡុ​ង ដោយសារ​តែ​នាង​យំ​លួង​មិន​បាត់ ដែល​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​។

ឪពុក​ឈ្មោះ Traherne Williams បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​កូនស្រី​ឈ្មោះ Sophia Williams មែន ដោយសារ​តែ​លួង​មិន​បាត់​នៅ​ពេល​យំ​។

តាម​ការ​ពិត​រឿងរ៉ាវ​នេះ​កើតឡើង​តាំងពី​២​ឆ្នាំ​មុន តែ​គេ​គ្រោង​នឹង​ធ្វើការ​សម្រេច​ទោស​នៅ​ខែ​ក្រោយ​នេះ​។ តុលាការ​នៅ Glasgow បាន​សួរ​ម្តាយ​របស់​កូនស្រី​ដែល​ឈ្មោះ Shannon Main ពី​រឿង​របស់​កូនស្រី​។ តែ​នាង​ផ្ទាល់​ក៏​ត្រូវ​បាន​ចាញ់បោក​សម្តី​របស់​ប្តី​ខ្លួន​ដែរ​។

បុរស​ជា​ឪពុក​ក្រោយ​ពី​បាន​បោក​កូន​ទៅ​នឹង​សា​ឡុ​ង រូបគេ​បាន​ប្រាប់​ពេទ្យ និង​ប្រពន្ធ​ថា វា​ជា​ហេតុការណ៍​ធ្លាក់​ពីលើ​សា​ឡុ​ង​ដោយ​ចៃដន្យ​។ Sophia បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​មានការ​ប៉ះទង្គិច​ដល់​ខួរក្បាល​យ៉ាង​ខ្លាំង​។ ក្រោយមក តុលាការ​ក៏​រក​ឃើញ​ថា វា​មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចៃដន្យ​ទេ​។

ដំបូង​ឡើយ តុលាការ​ចោទប្រកាន់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​។ តែ​ក្រោយមក​ក៏​រក​ឃើញ​ថា នាង​ជា​ប្រពន្ធ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទេ​។ ខាង​បុរស​ជា​ប្តី​បាន​សារភាព​កំហុស​រួច​ហើយ​ដែរ​។ ការ​សម្រេច​ទោស​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ នៅ​តុលាការ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ