ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​ធ្លាក់ខ្លួន​ពិការ​មុន​ថ្ងៃ​រៀប​ការ​មួយ​ថ្ងៃ

5 ឆ្នាំ មុន

សហ​រដ្ឋ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កូនកំលោះ​កូនក្រមុំ​មួយគូ​បាន​ចូល​រោងការ បើ​ទោះបីជា​ខាង​កូនក្រមុំ​ទើបតែ​ដាច់​ដៃ​ដោយសារ​ក្រពើ​ខាំ​ក៏​ដោយ​។ នេះ​ពិតជា​បង្ហាញ​ពី​ទឹកចិត្ត​មោះមុត​ស្រឡាញ់​ប្តូរផ្តាច់​របស់​អ្នក​ទាំង​ពីរ​មែន​។ កូនក្រមុំ​ឈ្មោះ Zanele…

សហ​រដ្ឋ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កូនកំលោះ​កូនក្រមុំ​មួយគូ​បាន​ចូល​រោងការ បើ​ទោះបីជា​ខាង​កូនក្រមុំ​ទើបតែ​ដាច់​ដៃ​ដោយសារ​ក្រពើ​ខាំ​ក៏​ដោយ​។ នេះ​ពិតជា​បង្ហាញ​ពី​ទឹកចិត្ត​មោះមុត​ស្រឡាញ់​ប្តូរផ្តាច់​របស់​អ្នក​ទាំង​ពីរ​មែន​។

កូនក្រមុំ​ឈ្មោះ Zanele Ndlovu និង​កូន​ក​ម្លោះ Jamie Fox បាន​ទៅ​ជិះទូក​លេង​នៅ​ទន្លេ Zambezi នៅ​មុន​ថ្ងៃ​រៀប​ការ​មួយ​ថ្ងៃ​។ នៅ​ពេល​ជិះ​នោះ ស្រាប់តែ​មាន​ក្រពើ​មួយ​ក្បាល​មក​វាយប្រហារ​លើ​ខាង​ស្រី ដែល​ធ្វើ​ឲ្យ​នាង​ក្បែរ​នឹង​ស្លាប់​។ នេះ​កុំ​តែ​បាន​ខាង​ប្រុស​ចុះ​ទៅ​ប្រវាយប្រតប់​ជាមួយនឹង​ក្រពើ​វិញ ទើបបាន​រស់​ជីវិត​។

តែ​ជា​អកុសល នាង​ត្រូវ​ពេទ្យ​បង្ខំចិត្ត​កាត់​ដៃ​ម្ខាង​ចោល ដើម្បី​ជួយ​ជីវិត​ឲ្យ​រស់​បាន​។ នេះ​ពិតជា​ស្តាយ​ខ្លាំង​ណាស់ ព្រោះថា ត្រូវ​ធ្លាក់ខ្លួន​ពិការ​មុន​ថ្ងៃ​រៀប​ការ​មួយ​ថ្ងៃ​។

ទោះបីជា​មាន​ឧបសគ្គ​យ៉ាងនេះ​ក៏​ដោយ ក៏​ពួក​គេ​ទាំង​ពីរ​នាក់​មក​ចូល​រោងការ​តាម​ការ​កំណត់​ដែរ​។ ទ​ង្វើ​បែប​នេះ​ធ្វើ​ឲ្យ​មហាជន​មិន​សរសើរ​មិន​បាន​។ មហាជន​ជឿជាក់​ថា នេះ​មក​ពី​ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ដោយ​ស្មោះ​មិន​គិត​ពី​រាង​កាយ​ខាងក្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ