ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងលក្ខណៈពិសេសរបស់ «Parrot Disco» Drone ជំនាន់​ថ្មី

5 ឆ្នាំ មុន

Disco គឺជា​គម្រោង​ដែល​គួរ​ឱ្យ​ចាប់ អារម្មណ៍ ពោល​គឺ​វា​លឿន ឆ្លាត​វៃ និង​ជា​ប្រភេទ​យន្តហោះ Drone មាន​ទម្ងន់​ស្រាល​ជាមួយនឹង​រយៈពេល​ហោះហើរ​លើ​អាកាស​៤៥​នាទី ។ នេះ​គឺជា…

Disco គឺជា​គម្រោង​ដែល​គួរ​ឱ្យ​ចាប់ អារម្មណ៍ ពោល​គឺ​វា​លឿន ឆ្លាត​វៃ និង​ជា​ប្រភេទ​យន្តហោះ Drone មាន​ទម្ងន់​ស្រាល​ជាមួយនឹង​រយៈពេល​ហោះហើរ​លើ​អាកាស​៤៥​នាទី ។ នេះ​គឺជា Drone ដំបូង​គេ​ដែល​ត្រូវ​បាន​រចនា​ឱ្យ​មាន​រាង​ជា​ស្លាប​សត្វ ។ ដូច​បង្ហាញ​ក្នុង​រូប Drone ជំនាន់​ថ្មី​នេះ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អេកូឡូស៊ី Parrot តាម​រយៈ Wi-Fi ហើយ​អតិថិជន​ទាំងអស់​អាច​បញ្ជា​វា​ដោយ​ឧបករណ៍ Skycontroller ឬ​តាម​រយៈ​កម្មវិធី Flight Plan ដោយ​មាន​ប្រព័ន្ធ GPS បង្កប់​រួច​ជា​ស្រេច ។

Drone ដែល​មាន​រូបរាង​ដូច​សត្វ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹ​តិ្ត​ការណ៍ CES ២០១៦ ដែល​ទើបតែ​បញ្ចប់​កាលពី​ពេល ថ្មី​ៗ​នេះ ហើយ​ថែម​ទាំង​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា​។ ត្រង់​ច្រមុះ​ខាង​មុខរប​ស់វា​បំពាក់​កាមេរ៉ា​កម្រិត FullHD កម្រិត​ភ្លឺ​ច្បាស់​ដល់​ទៅ​១០៨០​ភិ​ច​ស៊ែ​ល ។ វា​ងាយស្រួល​ក្នុង​ការ​បញ្ជា​ឱ្យ​ចុះ​ចត និង​ឡើង​អាកាស ។ នេះ​គឺជា​គម្រោង​បង្កើត​ដំបូង​ខណៈ​ពេល​វា​មិន​ជួប​ប្រទះ​បញ្ហា​អ្វី​នោះ​ទេ​ក្រោយ​សាកល្បង ហើយ​វា​នឹង​ត្រូវ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​ក្រោយ​ខណៈ​ពេល​តម្លៃ​មិន​ត្រូវ​បានឱ្យ​ដឹង​នោះ​ទេ ។

លក្ខណៈ​ពិសេស​របស់​យន្តហោះ Drone ឈ្មោះ​ថា Disco ៖
-​កាមេរ៉ា​ត្រង់​ច្រមុះ​មុខ​កម្រិត FullHD ។
-​អាច​ថត​វី​ដេ​អូ​ពី​សកម្មភាព ផ្សេង​ៗ​បាន ។
-​ទម្ងន់​ស្រាល និង​រចនា​មាន​ភាពរឹងមាំ​ងាយស្រួល​ហោះ​សំ​កាង​លើ​អាកាស ។
-​ចុះ​ចត និង​ឡើង​អាកាស​ដោយ​ស្វ័យប្រវត្តិ​ដោយ​បន្ទះ Sensor បង្កប់​ក្នុង​យន្តហោះ ។
-​រយៈពេល​ហោះហើរ​៤៥​នាទី ។
-​ប្រព័ន្ធ​តាមដាន GPS ។
-​ស្លាប​យន្តហោះ​អាច​ផ្តាច់​ចេញ​បាន​ងាយស្រួល​ទុកដាក់ ៕