ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​​ស្លា.ប់​អ្នក​បើក​២​នាក់

5 ឆ្នាំ មុន

​ប្រទេស​រុ​ស្ស៊ី​ ៖ ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា​ ​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​១​គ្រឿង ធុន​KA-52 ​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៧ ​ឧសភា​ នៅ​ស៊ី​រី ដោយ​អ្នក​បើក​ទាំង​២​នាក់​បាន​ត្រូវ​ស្លាប់។ យោង​តាម​ក្រសួង​នេះ​ថា​…

​ប្រទេស​រុ​ស្ស៊ី​ ៖ ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា​ ​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​១​គ្រឿង ធុន​KA-52 ​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៧ ​ឧសភា​ នៅ​ស៊ី​រី ដោយ​អ្នក​បើក​ទាំង​២​នាក់​បាន​ត្រូវ​ស្លាប់។

យោង​តាម​ក្រសួង​នេះ​ថា​ ឧទ្ធម្ភាគចក្រ​ KA-52​ ជាមួយ​អ្នក​បើក​២​នាក់​បាន​ធ្លាក់​នា​ថ្ងៃ​ទី​៧​ឧសភា ​នៅ​ភាគ​ខាងកើត​ស៊ី​រី ពេល​ហោះហើរ​ពីលើ​តំបន់​ខាងកើត​ស៊ី​រី រួច​អ្នក​បើក​២​នាក់​ស្លាប់​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា ក្រុម​តាម​រុករក ​និង​ជួយ​សង្គ្រោះ​បាន​នាំ​យក​សាក​សព អ្នក​បើក​ទាំង​២​នាក់​មក​កាន់​មូលដ្ឋាន​ពួក​គេ​។ ​យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា គ្រោះ​ថ្នាក់​​នេះ ​អាច​មក​ពី​បញ្ហា​បច្ចេកទេស​របស់​ឧទ្ធម្ភាគចក្រ​។

ក្រោយ​ការ​ធ្លាក់ មាន​ព័ត៌មាន​នានា​ចេញផ្សាយ​តាម​សារព័ត៌មាន​មួយ​ចំនួន ដែល​ថា ​អាច​មាន​ការ​ទាក់ទិន​ជាមួយ​ពួក​ភេរវ​ករ​។ ​យោង​តាម​ព័ត៌មាន​មិន​ផ្លូវការ របស់​កាសែត​រុ​ស្ស៊ី KOMERSANT ថា ឧទ្ធម្ភាគចក្រ​នោះ​អាច​ត្រូវ​បាញ់​ធ្លាក់​ដោយ​ពួក​អ៊ិ​ស្លា​ម​និយម រ៉ា​ឌី​កាល់​ ដោយ​មី​ស៊ី​ល​ដី​-​អាកាស​អាចយ​កតាម​ខ្លួន​បាន​។

នេះ​ជា​ការ​ធ្លាក់​ទី​២ បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ប្រដេញ​ធុន​ SU-30SM​ មួយ​គ្រឿង​របស់​រុស្ស៊ី​នៅ​ស៊ី​រី រយៈពេល​មិន​ដល់​មួ​យស​ប្ដា​ហ៍​ផង​។ ​កាលពី​ថ្ងៃ​ទី​៣ ​ឧសភា ​យន្តហោះ​​ប្រដេញ​​រុ​ស្ស៊ី​នោះ​បាន​ធ្លាក់ ពេល​ហោះ​ឡើង​ហើយ​អ្នក​បើក​ទាំង​២​នាក់​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ