ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនបង្កើតក្រុម​ប៉ូលិស​អាកាសចាប់​យក​ Drone ដែល​ហោះហើរ​ដោយ​ខុសច្បាប់

5 ឆ្នាំ មុន

ក្រុម​ប៉ូលិស​អាកាស Drone របស់​ជប៉ុន​បង្កើត​ឡើង​ដើម្បី​ចាប់​យក​រាល់ Drone ដែល​ហោះហើរ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស ។ អង្គភាព​ប៉ូលិស​នឹង​ប្រើប្រាស់​ពួក​វា​សម្រាប់​បេសកកម្ម​ពិសេស​ដូច​ជា​ការពារ​អគារ​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ។ ប៉ូលិស​អាកាស Drone…

ក្រុម​ប៉ូលិស​អាកាស Drone របស់​ជប៉ុន​បង្កើត​ឡើង​ដើម្បី​ចាប់​យក​រាល់ Drone ដែល​ហោះហើរ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស ។ អង្គភាព​ប៉ូលិស​នឹង​ប្រើប្រាស់​ពួក​វា​សម្រាប់​បេសកកម្ម​ពិសេស​ដូច​ជា​ការពារ​អគារ​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ។ ប៉ូលិស​អាកាស Drone បំពាក់​ដោយ​សំណាញ់ និង​ភ្ជាប់​ដោយ​សំឡេង​ប្រកាស​អាសន្ន ។

មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ការិយាល័យ​សន្តិសុខ​ថ្លែងប្រាប់​គេហទំព័រ Asahi Shimbun ថា «​នេះ​ជា​វិធានការ​ទប់ស្កាត់​ការ​វាយប្រហារ​របស់​ភេរវ​ករ​ដែល​ពួក​គេ​ប្រើប្រាស់ Drone ផ្ទុក​សារធាតុ​ផ្ទុះ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​អាច​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស ។ ពួក​យើង​សង្ឃឹមថា គម្រោង​នេះ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រឹត​បន្តឹង​ប្រព័ន្ធ​សុវត្ថិភាព​» ។

រឿងរ៉ាវ​មួយ​បាន​កើតឡើង​កាលពី​ខែមេសា​ដោយ​មាន Drone ផ្ទុក​ដោយសារ​ធាតុ​វិទ្យុសកម្ម​បាន​ធ្លាក់​លើដំបូល​ការិយាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ៕