ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន CBL ចុះ​ជួយ​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​វិទ្យាល័យ​ព្រែក​ឯក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​សៅរ៍​ទី ២៨ ខែមេសា ឆ្នាំ ២០១៨ បុគ្គលិក​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) ដែល​មាន​ផលិត​ស្រា​បៀរ​ដូច​ជា…

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​សៅរ៍​ទី ២៨ ខែមេសា ឆ្នាំ ២០១៨ បុគ្គលិក​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) ដែល​មាន​ផលិត​ស្រា​បៀរ​ដូច​ជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បាន​ចុះ​ជួយ​​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​នៃ​អគារសិក្សា​ទ្រុឌទ្រោម​មួយ​ខ្នង​ទៀត ជូន​សាលា​វិទ្យាល័យ​ព្រែក​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែក​ឯក ខ​ណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

​សកម្មភាព​នេះ​ បាន​ដឹកនាំ​ដោយ​លោក Roland Bala នាយក​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុម​ហ៊ុន CBL និង​មានការ​ចូលរួម​គាំទ្រ​ពី​លោក​អ៊ុំ សារី ប្រធាន​ការិយាល័យ​អប់រំ​ខណ្ឌ​ច្បារ​អំពៅ លោក ប៉ា​ង វិសុទ្ធ នាយក​វិទ្យាល័យ​ព្រែក​ឯង ព្រមទាំង​លោកគ្រូ​ អ្នកគ្រូ សិស្សានុ​សិស្ស​នៃ​វិទ្យាល័យ​ព្រែក​ឯក​ជា​ច្រើន​។

ក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក ប៉ា​ង វិសុទ្ធ នាយក​សាលា​វិទ្យាល័យ​ព្រែក​ឯក ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​សហការី​ទាំង​អស់​ដែល​បាន​ចំណាយ​ថវិកា រួម​ទាំង​កម្លាំងកាយ​ចិត្ត ជួយ​ដល់​សាលា​ឱ្យ​មានការ​រីក​​ចំរើន ជា​ពិសេស​បាន​ប្រែក្លាយ​បន្ទប់​ថ្នាក់រៀន​នីមួយ​ទៅ​ជាទី​កន្លែង​មាន​បរិយាកាស​ល្អ​គួរ​​ចង់​សិក្សា ដោយ​ឆ្នាំ​នេះ​បាន​ធ្វើការ​លាបថ្នាំ​ថ្មី​នៃ​អគារសិក្សា​មួយ​ខ្នង​ទៀត​ដែល​មាន ៥បន្ទប់ ព្រមទាំង​សាងសង់​ផ្លូវ​ប៉េ​តុង​ប្រវែង​៤៥​ម៉ែត្រ សាងសង់​ផ្លូវ​ជុំវិញ​អគារ និង​ជួស​ជុល​បន្ទប់ទឹក​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី​៥ ដែល​បុគ្គលិក​ក្រុមហ៊ុន​របស់​យើង​បាន​ចំណាយពេល​ចុង​សប្តា​ហ៍​ចូលរួម កម្មវិធី​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​នៃ​អគារសិក្សា​សម្រាប់​សិស្សានុសិស្ស​របស់​យើង​។ យុវជន​ថ្ងៃនេះ ជា​អនាគត​អ្នកដឹកនាំ​នា​ពេល​ខាង​មុខ ដូច្នេះ​ពូក​គាត់​ត្រូវ​ត្រៀមខ្លួន​ឲ្យ​ល្អ​សម្រាប់​ការ​សិក្សា​រៀនសូត្រ​។

ប្អូនស្រី សំរេច មេត្តា តំណាង​សិស្ស​នុ​សិស្ស​នៃ​សាលា​វិទ្យាល័យ​ព្រែក​ឯក ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន ហើយ​ប្តេជ្ញា​ចិត្ត​ចូលរួម​ថែទាំ​អគារសិក្សា​ និង​សមិទ្ធិ​ផល​នានា ព្រមទាំង​ប្តេជ្ញា​ចិត្ត​ខិតខំ​រៀនសូត្រ​ ដើម្បី​ប្រឡង​ឲ្យ​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តយ​ភូមិ​នា​ពេល​ខាង​មុន​។

គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​កែ​លម្អ​សាលា​វិទ្យាល័យ​ព្រែក​ឯង​របស់​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) មាន​រយៈពេល​ពីរ​ឆ្នាំ ដែល​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៍​​ដល់​សិស្សានុសិស្ស​ប្រមាណ ១៩០០​នាក់ ដោយ​ផ្តោត​ជា​ចម្បង​លើ​ការ​ជួល​ជុល​កែ​លម្អ​អគារសិក្សា​ចំនួន​ពីរ​ខ្នង ជួល​ជុល​កែ​លម្អ​បន្ទប់​សិក្សា​កុំព្យូទ័រ​មួយ​បន្ទប់ ​ព្រមទាំង​បំពាក់​កុំព្យូទ័រ ​និង​ម៉ាស៊ីន​ព្រីន ដាក់​ប្រព័ន្ធ​បណ្តាញ​លូ​ទឹក ​ដើម្បី​បញ្ជៀ​ស​ទឹក​ជន់​នៅ​ពេល​ភ្លៀង​ធ្លាក់ កសាង​ផ្លូវ​ដើរ​ពី​អគារ​មួយ​ទៅ​អគារ​មួយទៀត និង​ជួល​ជុល​បន្ទប់ទឹក​ផង​ដែរ​។

ក្រុមហ៊ុន CBL ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​គុណភាព​លំដាប់​ពិភពលោក​ដូច​ជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែ​ចូលរួម​រាល់​សកម្មភាព​នានា​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​ផ្ដោត​ការ​យកចិត្ដទុកដាក់​ជា​ពិសេស​លើ​ការ​ប្រព្រឹត្ដ​ខ្លួន​ជា​សហគ្រាស​មួយ​ដែល​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​ជាតិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ