ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ជា​ជ័យ​លា​ភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់​របស់​ស្រា​បៀរ​​អាន់​ឆ័​រ ដែ​ល​មានឈ្មោះ​ថា International Beach Volleyball 2-Star FIVB World…

​រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់​របស់​ស្រា​បៀរ​​អាន់​ឆ័​រ ដែ​ល​មានឈ្មោះ​ថា International Beach Volleyball 2-Star FIVB World Tour បាន​ឈាន​ដំណាក់កាល​ចុង​ក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃ​លែង​បំផុត​កាលពី​ថ្ងៃ​ទី​អាទិត្យ ​ទី៦ ខែឧសភា នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មានការ​ចូលរួម​ទស្សនា​​ពី​មិត្ត​អ្នកគាំទ្រ​រាប់​ពាន់​នាក់​។​

​បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ខ្លាំងក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃ​ទី ៤-៦ ខែឧសភា រវាង​ក្រុម​កីឡា​ករ​អន្តរជាតិ​ចំនួន ២៩ ក្រុម​មក​ពី​បណ្តា​ប្រទេស ១៧ ប្រទេស​ដូច​ជា អូស្ត្រាលី កាណា​ដា ដា​ណឺ​ម៉ាក អា​ល្លឺ​ម៉​ង់ ក្រិ​ក ជប៉ុន ​ណូ​វែ​ល​ហ្សី​ឡង់ រុ​ស្ស៊ី ស៊ុ​យ​អែ​ដ និង​បណ្តា​ប្រទេស​​ជា​ច្រើន​ទៀត គេ​បាន​រក​ឃើញ​ក្រុម​ជ័យ​លាភ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ គឺ​ក្រុម​ជើងឯក​បាន​ទៅ​លើ​ក្រុម​អា​ល្លឺ​ម៉​ង់ (Behlen/Schneider)​ ទទួល​បាន​មេដាយមាស​។ ក្រុម​ជើង​ឯក​រង​បាន​ទៅ​លើ​ក្រុម​ជប៉ុន (Mizoe/Hashimoto) ទទួល​បាន​មេដាយ​ប្រាក់ និង​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ​ក្រុម​រុ​ស្ស៊ី (Dabizha/Mastikova) ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​។ ក្រុម​ទទួល​ជ័យ​លា​ភី​ទាំង​បី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​ក្របខ័ណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

​បន្ទាប់​ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ ​ដោយ​មានការ​​អញ្ជើញ​​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភា​មា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជា​ច្រើន​រូប​មាន​ដូច​ជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆ​ន សុវណ្ណ​រាជ អ្នក​នាង សុគន្ធ នី​សា អ្នក​នាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួ​ស វី​ហ្សា អ្នក​នាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិ​ប (Step) លោក ជី ដេ​វីត​។​.

​សូម​ជម្រាប​ថា នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើក​ទី​មួយ​ដែល​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រដែ​ល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៤ ខែមីនា​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​រួម​មាន​ខេត្ត​កំពង់​ស្ពឺ ព្រះ​សីហ​នុ បន្ទាយ​មាន​ជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ