Processor ថ្មីរបស់ Intel សមត្ថភាពខ្លាំងត្រូវចិត្តអ្នកលេង Game និងមើលវីដេអូ
ក្រុមហ៊ុន Intel កាលពីពេល ថ្មីៗកន្លងមកបានណែនាំ Processor ថ្មី គឺ «Skylake» មានសមត្ថភាពខ្លាំង ។…
ក្រុមហ៊ុន Intel កាលពីពេល ថ្មីៗកន្លងមកបានណែនាំ Processor ថ្មី គឺ «Skylake» មានសមត្ថភាពខ្លាំង ។…
ក្រុមហ៊ុន Intel កាលពីពេល ថ្មីៗកន្លងមកបានណែនាំ Processor ថ្មី គឺ «Skylake» មានសមត្ថភាពខ្លាំង ។ នេះគឺជា Processor ជំនាន់ទី៦ ហើយក្នុងត្រកូលគ្រួសារ Core Family។ ក្រៅពីនេះវាផ្តល់ការកម្សាន្ដដូចជាលេងហ្គេម និងទស្សនាវីដេអូកម្រិត 4K ច្បាស់ទៀតផង ។
បន្ទះ Processor ជំនាន់ថ្មី Skylake ដែលមានទំហំ ១៤ ណាណូម៉ែត្រ ។ ផលិតផលរបស់ក្រុមហ៊ុនអាមេរិក Intel បានបង្ហាញជាផ្លូវការក្នុងព្រឹត្តការណ៍ IFA ក្នុងប្រទេសអាល្លឺម៉ង់ ។
អគ្គនាយកប្រតិបត្តិជាន់ខ្ពស់លោក Gregory Bryant ថ្លែងប្រាប់សារព័ត៌មាន BBC ក្នុងព្រឹត្តិកាណ៍នោះថា បើប្រៀបធៀបជាមួយ Processor ជំនាន់ទី៥ Skylake មានកម្លាំងខ្លាំងជាង៦០ភាគរយ ។
អ្វីដែលជាចំណុចពិសេសរបស់ Skylake គឺអាចទ្រទ្រង់វីដេអូក្នុងកម្រិត 4K ខណៈពេលដែលផលិតផលស៊េរី មុនៗពុំអាចទ្រទ្រង់បានទេ ៕
ចែករំលែកព័តមាននេះ