ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​កុះករ​ចូលរួម​ពិ​ព័រ​ណ៍​អាហារ​ស្លាបព្រា​ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ នៅ​ឆ្នាំ​នេះ ពិព័រណ៍​អាហារ​ស្លាបព្រា​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ និង​៦ ខែឧសភា​កន្លង​ទៅ​នេះ នៅ​ផ្សារ​កុងតឺន័រ 2040​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​១៤.០០០​​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ជាតិ​…

​រាជធានី​ភ្នំពេញ ​៖ នៅ​ឆ្នាំ​នេះ ពិព័រណ៍​អាហារ​ស្លាបព្រា​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ និង​៦ ខែឧសភា​កន្លង​ទៅ​នេះ នៅ​ផ្សារ​កុងតឺន័រ 2040​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​១៤.០០០​​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

នៅ​ក្នុង​ពិព័រណ៍​នេះ​មាន​ស្តង់​ប្រមាណ​ជា 160 ដែល​មាន​បម្រើ​ម្ហូបអាហារ ភេសជ្ជៈ និង​ផលិតផល​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​រួម​មាន​ទាំង​អាហារ​ខ្មែរ ថៃ ឥណ្ឌា អ៊ឺ​រ៉ុ​ប និង​ជប៉ុន​ផង​ដែរ​។ ហើយ​ក៏​មាន​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ដែល​អ្នកចូលរួម​អាច​លេង​កំសាន្ត​បាន ដែល​សកម្មភាព​ទាំងនោះ​រួម​មាន ​ល្បែង​ប្រពៃណី​ខ្មែរ ការ​ឆ្លើយ​សំនួរ​ងាយ​ៗ​ ដើម្បី​ទទួល​​បាន​រង្វាន់ ការ​ប្រកួត​ញ៉ាំ​អាហារ និង​ការ​សម្តែង​ក្បាច់គុន​ល្បុក្កតោ​។ ហើយ​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ការ​ពិភាក្សា​តុមូល​ស្តី​ពី​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា​​ដែល​មានការ​ចូលរួម​ពី​វាគ្មិន​ចំនួន​៤​រូប ​ដែល​ក្នុង​នោះ​មាន អ្នកស្រី Tauch Soubota មក​ពី​ហាង Pelican, លោក Joshua Jones មក​ពី​ហាង 3 corner coffees, អ្នក​នាង Sambo NOV មក​ពី​ហាង Thailas និង លោក Jo Jo មក​ពី​ក្រុមហ៊ុន Wing​។

សុន្ទរកថា​របស់​លោក ជី
លោក ជី ដែល​ជានា​យក​ក្រុមហ៊ុន The Idea និង​ជា អ្នកដឹកនាំ​ក្រុម​សមាគម​ន៍​អ្នក​ស្ម័គ្រចិត្ត​ដែល​អ្នក​ទាំងអស់​គ្នា​បានឃើញ​ស្រាប់​នៅ​ក្នុង​ឯកសណ្ឋាន​ព​ណ៌ទឹកក្រូច​។ គោល​បំណង​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​ឡើង ​គឺ​ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​សម្រាប់​អ្នកចូលរួម​ទាំងអស់​គ្នា ព្រមទាំង​ផ្សព្វផ្សាយ​ពី​ការ​គ្រប់គ្រង​កាក​សំណល់​។ ហើយ​លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ Wing, Cellcard, Nagaworld, Pensonic, Guardian Pharmacy និង The Art Bar ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ពិព័រណ៍​អាហារ​ស្លាប​ព្រា​​នេះ​។ ជា​ចុងបញ្ចប់​លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ដែល​បាន​អញ្ជើញ​ចូល​រួម​​ក្នុង​ពិព័រណ៍​អាហារ​ស្លាបព្រា​ ២០១៨ និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ធ្វើ​អោយ​​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន​។

សុន្ទរកថា​របស់​ឯកឧត្ដម សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍
ជា​បឋម ខ្ញុំ​សូម​គោរព​ដល់​ប្រធាន​ក្រុមហ៊ុន The Idea គឺ លោក G ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដែល​ទាក់ទង​នឹង ការ​ដាក់​បង្ហាញ​អាហារ រួម​ជាមួយនឹង​ការ​គ្រប់គ្រង​កាក់​​សំណល់​ដែល​បាន​បរិភោគ​រួច​។ ដែល​នេះ​គឺជា​កម្មវិធី​មួយ​ដ៏​ប្រសើរ​ដែល​បាន​លើក​តម្កើង​នូវ​អាហារ​ជាតិ ហើយ​វា​ក៏​បាន​ជួយ​ជា​ចំណូល​ថវិការ​ជាតិ​លើ​វិស័យ​ទេសចរណ៍​ផង​​ដែរ​។ ហើយ​តាង​នាម​ឲ្យ​ក្រសួងទេសចរណ៍ និង​រដ្ឋមន្ត្រី​បណ្ឌិត ថោ​ង ខុន​។ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ Wing, Cellcard, Nagaworld, Pensonic, Guardian Pharmacy និង The Art Bar ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​។

មួយវិញទៀត កម្មវិធី​នេះ​ក៏​បាន​អនុ​ឡោម​ទៅ​តាម​គោលការណ៍ ទីក្រុង​ស្អាត រមណីយ​ដ្ឋាន​​ស្អាត សេវា​ល្អ នេះ​ក៏​ព្រោះតែ​មានការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​វា​ក៏​ជា​ឱកាស​មួយ​​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​គ្រប់​រូប​ចូលរួម​ជួយ​សង្គម​របស់​យើង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ