ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រមុខ​បក្ស​​ម្នាក់​កាត់ទោស​ដាក់គុក​មួយ​ជីវិត

5 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ​សារព័ត៌មាន​ផ្លូវការ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៨ ​ឧសភា​ថា អតីត​ប្រមុខ​បក្ស​​កុំ​មុ​យ​នី​ស្តចិន ​ក្រុង​ចុង​គិញ ជាទី​ក្រុង​ធំ​មួយ​នា​ភាគ​នីរ​តី​ចិន ត្រូវ​កាត់ទោស​ដាក់គុក​មួយ​ជីវិត ពី​បទ​ពុក​រលួយ​។ លោក…

ប្រទេស​ចិន ​៖ ​សារព័ត៌មាន​ផ្លូវការ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៨ ​ឧសភា​ថា អតីត​ប្រមុខ​បក្ស​​កុំ​មុ​យ​នី​ស្តចិន ​ក្រុង​ចុង​គិញ ជាទី​ក្រុង​ធំ​មួយ​នា​ភាគ​នីរ​តី​ចិន ត្រូវ​កាត់ទោស​ដាក់គុក​មួយ​ជីវិត ពី​បទ​ពុក​រលួយ​។

លោក ​SUN ZHENGCAI​ អាយុ​៥៤​ឆ្នាំ​ ជា​មន្ត្រីជាន់ខ្ពស់​ចិន​ចុង​ក្រោយ គេ​រង​ទោសទណ្ឌ​ក្នុង​សង្គ្រាម​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រធានាធិបតី​លោក​ស៊ី​ជី​ន​ពីង ។ ​លោក​បាន​​សារ​ភាព​កាលពី​ខែមេសា​ នៅ​មុខ​តុលាការ​មួយ​នៃ​ទីក្រុង TIANJIN​ ថា លោក​បាន​ទទួល​សំណូក​មាន​ទឹកប្រាក់​លើស​ពី​១៧០​លាន​យន់ ប្រមាណ​ជា​២០​លាន​អឺ​រ៉ូ​។​ តំណែង​របស់​លោក​ត្រូវ​ប្ដូរ​ទៅ​ឲ្យ លោក ​CHEN MINER​ ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ស៊ីជី​ន​ពីង​។

មុន​ពេល​ដកហូត​តំណែង​លោក ភ្លាម​ៗ​កាលពី​ខែកក្កដា ​២០១៧ លោក​ SUN ZHENGCAI​ ដែល​ជា​សមាជិក​វ័យក្មេង​ម្នាក់ ក្នុង​ចំណោម​សមាជិក​វ័យក្មេង​២៥​រូប​នៃ​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ធ្លាប់​ត្រូវ​គេ​ចាត់ទុកជា​មនុស្ស​ម្នាក់​ដែល អាច​ឈរឈ្មោះ​ជា​បេក្ខជន​នៃ​ជន​លេខ​មួយ​ចិន​។

ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង បាន​បើក​ធ្វើ​យុទ្ធនាការ​ធំ​មួយ​តស៊ូ​ប្រឆាំង​អំពើ ពុក​រលួយ​​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច ពី​ឆ្នាំ​២០១២​មក ដោយ​សន្យា​ផ្ដោត​ទាំង​ទៅ​លើ​ពួក​ខ្លា ជា​ពួក​អ្នកធំ​ទាំង​ទៅ​លើ​ពួក​រុយ ជា​មន្ត្រី​ថ្នាក់ទាប​។ ​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ទទួល​ការ​កាត់ទោស​រួច​ហើយ ជា​ពិសេស​ក្នុង​ជួរ​កងទ័ព​ និង​ជួរ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ