ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រង​របួសធ្ងន់​ក្រោយ​ពន្លះ​រថយន្ត​ពេញទំហឹង

7 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សុខ​ៗ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដែល​បើក​បរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​ទ្រា…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សុខ​ៗ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដែល​បើក​បរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ខេ​ង ណា​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ព្រហ្ម ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ព្រៃវែង ។

នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ C125 បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើត ម៉ូតូ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៤៩៥៣ បើកបរ​ដោយ​ឈ្មោះ ប៉េង មួយ​លាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ច ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​បើកបរ​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូត​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ពារាំង​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​ម៉ូតូ និង​រថយន្ត​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក​ញ្ចំ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ