ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​បក្សនយោបាយ​ចំនួន​៣ និងបក្ស​៩​សុំ​ទម្រង់​១០០៨ ចុះបញ្ជី​បេក្ខជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៧​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ចំនួន​៣ និង​ទទួល​គណបក្ស​នយោបាយ​ចំនួន​៩​បាន​មក​ទទួលយក​ទម្រង់​១០០៨ ដើម្បី​បំពេញបែបបទ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៧​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ចំនួន​៣ និង​ទទួល​គណបក្ស​នយោបាយ​ចំនួន​៩​បាន​មក​ទទួលយក​ទម្រង់​១០០៨ ដើម្បី​បំពេញបែបបទ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពិនិត្យ​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត ក្នុង​រយៈពេល​៧​ថ្ងៃ ស្រប​តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គ​.​ជ​.​ប បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ចំនួន​៣​គឺ ទី​១- គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​២៥ មណ្ឌល​រាជធានី​ខេត្ត ។ ទី​២-​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​១៧ មណ្ឌល​រាជធានី​ខេត្ត ។ និង​ទី​៣ – គណបក្ស​សញ្ជាតិ​កម្ពុជា បេក្ខជន​ឈរឈ្មោះ​នៅ​២៥ មណ្ឌល​រាជធានី​ខេត្ត ។

អ្នកនាំពាក្យ គ​.​ជ​.​ប លោក​ឌឺ​ម សុ​វ​ណ្ណា​រុំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែឧសភា​ថា កាល​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា​កន្លង​មក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​មក​សុំ​ពាក្យ​បង់ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល នៅ​រតនាគារ​ជាតិ ។ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​មក​ជម្រាប គ​.​ជ​.​ប ថា គណបក្ស​របស់​ខ្លួន​បាន​តម្កល់​ប្រាក់​នៅ​រតនាគារ​ជាតិ​រួចរាល់​ហើយ ។

គណបក្ស​នយោបាយ​ចំនួន​៧​ផ្សេង​ទៀត​ក៏​បាន​បំពេញបែបបទ​តម្កល់​ប្រាក់​នៅ​រតនាគារ​ជាតិ​ផង​ដែរ​រួម​មាន ៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ,​គណបក្ស​ខ្មែរ​ឈប់​ក្រ , គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច , គណបក្ស​ធម្មាធិបតេយ្យ , គណបក្ស​ពន្លឺ​ថ្មី , គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ដែល​មក​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ទម្រង់​១០០៨ ពី​មាន​ចំនួន​៩​រួម​មាន ៖ គណបក្ស​ចលនា​ប្រជាធិបតេយ្យ , គណបក្ស​អំណាច​ខ្មែរ , គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ , គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ,​គណបក្ស​រស្មី​ខេមរា ,​គណបក្ស​កសិករ ,​គណបក្ស​ឆន្ទៈ​ខ្មែរ , គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​គណបក្ស​ខ្មែរ​ក្រោក ។

លោក​បញ្ជាក់​ថា មក​ដល់​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា​នេះ មាន​អ្វី​ដែល​ថ្មី គឺ​គណបក្ស​ខ្មែរ​ក្រោក​បាន​មក​យកពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប ក៏​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា​កន្លង​មកនេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជូន​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​គ​.​ជ​.​ប ។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប បាន និង​កំពុង​បំពេញបែបបទ​ជាមួយ​គណបក្ស​នយោបាយ​សរុប​ចំនួន​២១ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ នឹង​មាន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​លើស​ពី​៥០% ព្រោះថា បើ​តាម​បច្ចេកទេស ពិសេស​នោះ​ការ​បោះ​ឆ្នោត​ជ្រើស​រើ​មេឃុំ ចៅសង្កាត់​ឆ្នាំ​២០១៧​កន្លង​មក អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាង​៥០% និង​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត ។

មន្ត្រី​ដដែល​ក៏​បាន​អះអាង​ថា ទោះបីជា​ចំនួន​អ្នកបោះឆ្នោត​មាន​ចំនួន​តិច ឬ​ច្រើន​ក្តី គ​.​ជ​.​ប នៅ​តែ​ប្រកាស​លទ្ធផល​ផ្លូវការ​ជា​ធម្មតា​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ