ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តីហ្ស៊ីនប្តីគាត់ «​បើ​វា​ចង់​ស្លា.ប់ ឱ្យ​​វា​លោត​ទៅ​»…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​ឈឺចាប់​ក្នុង​ចិត្ត​ ព្រោះតែ​ប្តី​លួច​មាន​ស្រី បាន​ស្ពាយ​បង្វេច​ឡើង​មក​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ប៉ុនប៉ងលោតទឹក​សម្លាប់​ខ្លួន បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើង ​កាលពី​វេលា​ម៉ោង​១២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​ឈឺចាប់​ក្នុង​ចិត្ត​ ព្រោះតែ​ប្តី​លួច​មាន​ស្រី បាន​ស្ពាយ​បង្វេច​ឡើង​មក​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ប៉ុនប៉ងលោតទឹក​សម្លាប់​ខ្លួន បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើង ​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៧ ​ឧសភា ។

ទោះជា​យ៉ាងណា ស្ត្រី​រូប​នេះ​មិន​ត្រូវ​បាន​គេស្គាល់​អត្តសញ្ញាណ​ទេ​ ហើយ​បើ​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ពេល​ពួក​គាត់់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ ក៏​ប្រទះ​ឃើញ​នាង​ឈរ​នៅ​កណ្តាល​ស្ពាន​តែ​ម្នាក់​ឯង ដោយ​​មាន​យួរ​ថង់​ខោអាវ​មួយ​ផង ។ ដោយ​មានការ​សង្ស័យ​ ពួក​គាត់​ក៏​ឈប់​ម៉ូតូ​ចាំ​មើល ស្រាប់តែ​ឃើញ​នាង​បម្រុង​ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចុះ​ទៅ​ក្នុង​ទឹក ទើប​ប្រញាប់​ជួយ​ឃាត់​និង​និយាយ​លួង​លោម​អង្វរ​ដោយ​ពាក្យ​សម្តី​ល្អ​ៗ​ឱ្យ​នាង​គិត​សា​ជា​ថ្មី ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា បន្ទាប់​មក​បាន​ព្យាយាម​សុំ​លេខ​ទូរស័ព្ទ​របស់​សាច់ញាតិ ហើយ​នាង​ក៏​បាន​ប្រាប់​លេខ​ទូរស័ព្ទ​ប្តី ​ប៉ុន្តែ​ពេល​ទូរស័ព្ទ​ប្រាប់​ បែរជា​ប្តី​និយាយ​ថា​ មិន​ខ្វល់​ទេ ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា​ «​បើ​វា​ចង់​ស្លាប់​ឲ្យ​វា​លោត​ទៅ​» មានផ្ទះ​ឲ្យ​នៅ​មិន​ចង់​នៅ អុ​ី​ចឹ​ង​វា​ចង់ទៅ​ណា​ក៏​ទៅ​ៗ និយាយ​ចប់​ក៏​បិទ​ទូរស័ព្ទ​ភ្លាម ។ បើ​តាម​នារី​រូប​នេះ​​បាន​បង្ហើប​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាង​ចង់​សម្លាប់​ខ្លួន​បែប​នេះ​នេះ គឺ ដោយសារ​តែ​តូចចិត្ត​នឹង​ប្តី​លែង​យល់ចិត្ត ហើយ​លួច​មាន​ស្រី​ខាងក្រៅ មិន​ដែល​យល់​ពី​អារម្មណ៍​នាង​ជា​ប្រពន្ធ​ឡើយ គិតតែ​ខ្លួនឯង ទើប​នាង​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​កុំ​ឲ្យ​នៅ​ឈឺចាប់​ដោយសារ​តែ​ប្តី​បែប​នេះ​ទៀត ។ ទោះជា​យ៉ាងណា គ្មាន​អ្នក​ណា​ម្នាក់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​បាន​ថា គ្រួសារ​ស្ត្រី​រូប​នេះ​មាន​ជម្លោះ​នឹង​គ្នា ដោយសារ​បញ្ហា​អ្វី​ឱ្យ​ប្រាកដ​ឡើយ ព្រោះ​អ្នក​ទាំង​២​និយាយ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​ហើយ​អ្នក​ឃើញ​ហេតុ​កាណ៍​ជួយ​ឃាត់​និយាយ​លួងលោម​ដោយ​ពាក្យ​សម្តី​ល្អ​ៗ ស្ត្រី​រូប​នេះ​ក៏​យល់ព្រម​មិន​លោតទឹក​ទេ ថែម​ទាំង​និយាយ​អរគុណ​អ្នក​ដែល​បាន​ជួយ​ឃាត់​នាង​ទាំង​ទឹកភ្នែក​ទៀត​ផង ។ បន្ទាប់​មក សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ក៏​បាន​ជួយ​ជូន​ស្ត្រី​រូប​នេះ​ត្រឡប់​ទៅ​ដល់​បន្ទប់​ជួល​របស់​នាង​វិញ​នៅ​ឯ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ៕ ​

អត្ថបទសរសេរ ដោយ