ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ធ្លាយ​ចូល​ទឹក​ដូច​នាវា​ទី​តា​និក

5 ឆ្នាំ មុន

ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​នៅ​លើ​ពិភពលោក គឺ​នាវា​ទេស​ចរណ៍​មួយ​ធ្លុះធ្លាយ​ចូល​ទឹក​លិច​ផ្លូវ​ដើរ និង​បន្ទប់​របស់​អ្នកដំណើរ​នៅ​ក្នុង​សមុទ្រ​ «​ការី​បៀ​ន​» ។ ហេតុការណ៍​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ភាពយន្ត​រឿង​«​ទី​តា​និក​» ។ ហេតុការណ៍​បាន​ប៉ះពាល់​ដល់​អ្នកដំណើរ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ប្រហែល​៥០ ព្រោះ​ទឹក​បាន​ធ្លាយ​លិច​បន្ទប់​របស់​ពួក​គេ ។…

ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​នៅ​លើ​ពិភពលោក គឺ​នាវា​ទេស​ចរណ៍​មួយ​ធ្លុះធ្លាយ​ចូល​ទឹក​លិច​ផ្លូវ​ដើរ និង​បន្ទប់​របស់​អ្នកដំណើរ​នៅ​ក្នុង​សមុទ្រ​ «​ការី​បៀ​ន​» ។ ហេតុការណ៍​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ភាពយន្ត​រឿង​«​ទី​តា​និក​» ។

ហេតុការណ៍​បាន​ប៉ះពាល់​ដល់​អ្នកដំណើរ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ប្រហែល​៥០ ព្រោះ​ទឹក​បាន​ធ្លាយ​លិច​បន្ទប់​របស់​ពួក​គេ ។ តាម​ការ​ពិនិត្យ​មើលឃើញ​ថា ​ចរន្ត​ទឹកបាន​ហូរ​ពី​ជាន់​លើ​ដោយ​បាញ់​ចេញពី​រន្ធ​នានា​នៅ​តាម​ជញ្ជាំង​នាវា មិនយូរ​ប៉ុន្មាន​ទឹក​ក៏​ជន់​លិច​ត្រឹម​កជើង ។

អ្នកជំនាញ និង​បុ​គ្គ​លិ​នៅ​លើ​នាវា បាន​នាំ​គ្នា​ទប់ស្កាត់​ស្ថានការណ៍ និង​បាចទឹក​ចេញ​ដោយ​ប្រើ​គ្រប់​វិធីសាស្ត្រ ហើយ​មិនយូរ​ប៉ុន្មាន​ក៏​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ប៉ុន្តែ​អ្នក​ដំណើរ​មិន​អាច​ចូល​ទៅ​ស្នាក់​នៅ​បាន​ ព្រោះ​សើម​ពេញ​បន្ទប់ ។

អ្នកជំនាញ​នៅ​ក្នុង​នាវា​ «Carnival Cruise Lines» បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​កើត​ឡើង​ ព្រោះ​មាន​បញ្ហា​លើ​ប្រព័ន្ធ​ទប់កម្តៅ​ជួយ​ក្នុង​ការ​ពន្លត់​អគ្គិភ័យ ធ្វើ​ឲ្យ​ប្រព័ន្ធ​បាញ់​ទឹក​​ពន្លត់ភ្លើង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ។ បច្ចុប្បន្ន​កំពុង​ត្រួតពិនិត្យ​បន្ថែម ។

អ្នក​ទទួល​ខ​សត្រូវ​លើ​នាវា​បាន​សុំ​ទោស​ដល់​អ្នកដំណើរ និង​អតិថិជន​ដែល​ជួប​ព្រឹត្តិ​ការណ៍​​នោះ រួម​ទាំង​រីករាយ​នឹង​ផ្ដល់​សំបុត្រ​ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ដល់​អតិថិជន រួម​ទាំង​ផ្ដល់​ប័ណ្ណ​ជា​កាដូ​ដោយ​បញ្ចុះ​ថ្លៃ​៥០​ភាគរយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ