ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ម៉ា​កាវ​ចុះ​ហត្ថកិច្ច​ព្រមព្រៀង​ជំរុញ​សហប្រតិបត្តិការ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​តំបន់​ម៉ា​កាវ កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​លើ​កិច្ចព្រមព្រៀងទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​តំបន់​ម៉ា​កាវ កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​លើ​កិច្ចព្រមព្រៀងទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ធនធានមនុស្ស​អប់រំ ។

បន្ទាប់​ពី​ជំនួប​ទ្វេភាគី​រយៈពេល​ជិត​១​ម៉ោង​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​លិខិត​រួម​គ្នា​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី និង​អ្នក​សារព័ត៌មាន ។ នេះ​បើ​តាម​លោកស្រី អ៊ា​ន សោភា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៧ ឧសភា​នេះ បន្ទាប់​ពី​ជំនួប​រវាង​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​លោក Chui Sai On ប្រធាន​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត ចិន​សម្តែង​ការ​គួរសម និង​ចុះហត្ថលេខា នៅ​ទីស្តីការក្រសួង ។

លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន​បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​តំបន់​ម៉ា​កាវ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា និង​ចិន​កំពុង​ប្រារព្ធ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ​ក្រុង​ម៉ា​កាវ​ដែល​បាន​ចូល​ជួប​សំដែង​ការ​គួរសម ដើម្បី​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​លើក​កិច្ចសហការ​ទ្វេភាគី ។

លោកស្រី​អ៊ា​ន សោភា បាន​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​រំលឹក​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន​ខួប​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត និង​ខួប​១៥​ឆ្នាំ​ជា​ដៃ​គួរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ។ លោកស្រី​អះអាង​ថា ថ្នាក់ដឹកនាំ​ទាំង​ពី​លើក​ឡើង​ដោយ​ឯកភាព​ថា ទស្សនកិច្ច​នេះ​នឹង​បង្កើន​មិត្តភាព​រវាង​ប្រជាជន​ចិន និង​កម្ពុជា​ក៏​ដូច​ប្រជាជន​កម្ពុជា និង​ម៉ា​កាវ ។

ក្រោយ​ពី​កិច្ច​ពិភាក្សា​ការងារ​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណ​រវាង​ក្រសួងការបរទេស និង​តំបន់​រដ្ឋបាល ពិសេស​ស្តី​ពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ម៉ា​កាវ និង​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ ធនធានមនុស្ស វប្បធម៌ និង​យុវជន និង​យុវជន​” ៕

កែសម្រួលដោយ