ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​ក្រុម​ចោរប្លន់​ទាំង​៨​នាក់ និង​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ថា​ជា​មុខសញ្ញា​ចោរប្លន់​ចំនួន​៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់ ស្ត្រី​ម្នាក់​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។ បន្ទាប់​មក​បាន​រត់គេច​ខ្លួន មក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ជួល​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​។…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ថា​ជា​មុខសញ្ញា​ចោរប្លន់​ចំនួន​៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់ ស្ត្រី​ម្នាក់​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។ បន្ទាប់​មក​បាន​រត់គេច​ខ្លួន មក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ជួល​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​។ ក្នុង​ខណៈ​ពេល​កំពុង ផឹកស៊ី​ជុំ​គ្នា​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨​នោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ហើយ ចំណែក​ស្ត្រី​រង​គ្រោះ​ក៏​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ​។ ជនសង្ស័យ​ទាំង​៨​នាក់​នោះ​រួម​មាន​១.​ឈ្មោះ ឈៃ យ៉ាង អាយុ​១៩​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ២.​ឈ្មោះ កៅ ភារៈ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងស្រុក​គងពិសី ខេត្ត​កំ​ពង​ស្ពឺ​។ ៣.​ឈ្មោះ កែវ ភិ​រម្យ អាយុ​២៤​ឆ្នាំ មុខរបរ​មេការ​ផ្ទះ​ជួល ស្នាក់​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ទី​៤.​ឈ្មោះ អ៊ី​ម ភា​រ៉ា អាយុ​២០​ឆ្នាំ មុខរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។ ទី​៥.​ឈ្មោះ ភី សេង​ហៀ​ង អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ក្នុង​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៦.​ឈ្មោះ ថន បញ្ញា អាយុ​១៩ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥ZE0 សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន​។ ៧.​ឈ្មោះ ហេង សំណាង អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ​ទឹក​សុទ្ធ ស្នាក់​នៅផ្ទះ​ជួល នៅ​ក្នុងភូមិ​ដំណក់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ៨.​ឈ្មោះ គិ​ន សា​ម៉េ​ត អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត​មាន​ទីលំនៅ ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ សាំង សុ​ភ័​ណ អាយុ​២២​ឆ្នាំ មុខរបរ​រត់​តុ​នៅ​ក្នុង​ភោជនីយដ្ឋាន​ម្ដុំ​មាត់ទន្លេ ត្រូវ​ចោរប្លន់​នោះ​ម៉ាក ហុងដា​ស្កូ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-2137​។

សូម​រំលឹក​ផង​ដែរ​ថា ហេតុការណ៍​វាយ​ប្លន់​យក​ម៉ូតូ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន​យីហោ​«​មេត្រូ​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​មាត់ទន្លេ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ចេញពី ភោជនីយដ្ឋាន​ជិះ​ម៉ូតូ​ក្នុង​បំណង​ទៅ​ផ្ទះ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទៅ​ដល់​ធ្វើ​សកម្មភាព​ព្រួត​វាយ ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​តាមរ​កតាម​រយៈ ប្រព័ន្ធ​តាមដាន​GPS ហើយ​បានដឹង​ថា ក្រុម​ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕


https://youtu.be/Vrj6VgRlVWA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ