ខេត្តព្រៃវែង ៖ ភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់ព្យុះបានបណ្តាលឲ្យរលំបាក់ផ្ទះរបស់ប្រជពលរដ្ឋ អស់ចំនួនខ្នងនៅស្រុកបាភ្នំ តែសំណាងល្អមិនមានអ្នករងរបួសនោះឡើយ។ ករណីគ្រោះថ្នាក់ធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល នៅភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែលត្រូវខ្យល់ព្យុះបំផ្លាញ ឲ្យខូចខាតទាំងស្រុងនោះមាន ទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ហើយម្ចាស់ឈ្មោះ ស៊ូ ធឿង ភេទប្រុស អាយុ៣៩ឆ្មាំ ប្រពន្ធឈ្មោះ យី ស្រីមេន អាយុ៣១ឆ្នាំ អ្នកទាំងពីមានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រីម្នាក់នៅក្នុងបន្ទុក។ ប្រភពបានបន្ថែមថា ក្នុងករណីគ្រោះថ្នាក់ធម្មជាតិបណ្តាលឲ្យបាក់រលំផ្ទះនេះ បើគិតទំហំនៃការខូតខាតសរុបជាទឹកប្រាក់មាន ចំនួន១.៥០០.០០លាន (មួយលានប្រាំសែនរៀលគត់)៕
ចែករំលែកព័តមាននេះ