ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​លេងភ្លេង​ឆៃយ៉ាំ ត្រូវ​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​វាល​អំពិល ឃុំ​ទ្រាល ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​វាល​អំពិល ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​មួយ​ខ្នង ទំហំ​៦​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ អស់ទាំង​ស្រុង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១​ខ្នង​ដែល​មាន ទំហំ​៦​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ក្ដារ​ឆេះ​អស់​ស្រុង រួម​នឹង​ឆេះ​សម្ភារ​មួយ​ចំនួន​ទៀត ដែល​ជា​កម្ម​សិទ្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ តេ​ង យ៉ាំ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​។

នៅ​ក្នុង​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ទឹក​ជួយ​បាញ់​ពន្លត់​អស់​ចំនួន​២​រថយន្ត ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល ដល់​ផ្ទះ​អ្នក​ជិតខាង មូលហេតុ​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ដោយ​ជាប់រវល់​ទៅ​លេងភ្លេង​ឆៃយ៉ាំ មិន​បាន​បិទ​បា​រ៉ែត​ភ្លើង បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ