ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​ស្ត្រី​អនាថា​ម្នាក់ សង្ស័យ​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី​ជា​ជនអនាថា​ម្នាក់ ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ រួច​បាន​នាំ​យក​សាកសព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ រង់ចាំ​ការ​ស្រាវជ្រាវ​ក្រែង…

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី​ជា​ជនអនាថា​ម្នាក់ ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ រួច​បាន​នាំ​យក​សាកសព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ រង់ចាំ​ការ​ស្រាវជ្រាវ​ក្រែង រក​ឃើញ​សាច់ញាតិ​របស់​គាត់​។ ស្ត្រី​អនាថា​ខាងលើ​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ស្ត្រី​អនាថា​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​កន្លង​មក​ពួក​គាត់​តែង​បានឃើញ​ស្ត្រី​រូប​នោះ​ដើរទៅ​មក និង​ស្នាក់​នៅ​តាម​សំ​យ៉ាប​ផ្ទះ​គេ ស្ថិត​នៅ​ម្ដុំ​កន្លែង​កើតហេតុ​រាល់ថ្ងៃ មិនតែប៉ុណ្ណោះ​ពួក​គាត់​ក៏​ធ្លាប់​ឲ្យ​បាយ​ទឹក​នំចំណី​ហូប​ខ្លះ​ៗ​ដែរ​។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា​គាត់​ស្លាប់​បែប​ណា​ឡើយ ព្រោះ​អត់​ដែល​បានឃើញ​គាត់​ឈឺ​ពី​មុន​មក​ផង ហើយ​ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ការ​ពិនិត្យ​នៅ​លើស​ពស្ត្រី​រង​គ្រោះ​ខាងលើ មិនឃើញ​មាន​ស្លាកស្នាម អ្វី​គួរ​ឲ្យ​សង្ស័យ​ទៅ​លើ​អំពើ​ឃាតកម្ម​នោះ​ឡើយ គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ​។ ពេល​នេះ​សាកសព​ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​នាំ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​ពុំ​ដឹង​ថា គាត់​នៅ​មាន​សាច់ញាតិ​ខ្លះ​ដែរ​ឬ​អត់​នោះ​ឡើយ ៕
https://youtu.be/dhMPw5mKWw4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ