ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ធាត់​ដូច​ជ្រូក​ក្លាយជា​ប្រុស​សាច់ដុំ​ក្នុង​ពេល​ដ៏​ខ្លី

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា Zhang Shuai ជា​និស្សិត​អាយុ​២២​ឆ្នាំ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា Zhang Shuai ជា​និស្សិត​អាយុ​២២​ឆ្នាំ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Heilognjiang ក្នុង​ក្រុង Harbin នៃ​ប្រទេស​ចិន ក្លាយ​ទៅជា​បុរស​សាច់ដុំ​កង់​ៗ ដោយ​គ្រាន់តែ​ចំណាយពេល​៦​ខែ ខណៈ​ដែល​រូបគេ​ពី​មុន​ធាត់​ដូច​ជ្រូក​។ Shuai ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​កែប្រែ​រូបរាង​ដែល​លើស​ទម្ងន់​របស់​ខ្លួន​មក​ក្លាយជា​ជើងឯក​ផ្នែក​កាយ​វប្បកម្ម ប្រចាំ​តំបន់​។

Shuai ធ្លាប់​ជា​កីឡាករ​ឆ្នើម​ម្នាក់ ក្នុង​ក្រុម​បាល់​កន្ត្រក​នៅ​មហាវិទ្យាល័យ​របស់​ខ្លួន ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មុន​លោក​បាន​ទទួល​រង​របួស​ដ៏​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​លោក​បោះបង់​កីឡា​នេះ និង​ធ្លាក់ខ្លួន​ក្នុង​សភាព​ជំងឺ​បាក់ទឹកចិត្ត​ថែម​ទៀត​។

ព្រោះតែ​ការ​ទទួលទាន​ចំណីអាហារ​លើសលប់ ខណៈ​ដែល​មិន​មានការ​លេង​កីឡា​ហាត់ប្រាណ លោក​មើលឃើញ​ទម្ងន់​របស់​លោក​កើន​បាន​៤០​គីឡូក្រាម​ឯណោះ​ក្នុង​រយៈពេល​៦​ខែ​។

ប៉ុន្តែ​៦​ខែ​មុន លោក​បាន​សម្រេចចិត្ត​ថា នឹង​កែប្រែ​រូបរាង​របស់​លោក​វិញ ហើយ​លោក​បាន​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​សារ​ជា​ថ្មី​វិញ ខណៈ​ដែល​តមចំណី​អាហារ​ផង​ដែរ​។ ប្រមាណ​កន្លះ​ឆ្នាំ​កន្លង​មក លោក​ស្ថិត​ក្នុង​សភាព​រាង​កាយ​ដែល​ល្អ​ជាងគេ​ក្នុង​ជីវិត​លោក​។

មិន​ត្រឹមតែ​ស្រក​ទម្ងន់​អស់ ៣០​គីឡូក្រាម​ទេ ប៉ុន្តែ​លោក​បាន​ប្រទះ​ឃើញ​ក្តី​ស្រលាញ់​ចំពោះ​ការ​កសាង​រាង​កាយ ឬ​ហៅ​ថា Bodybuilding​។ លោក​បាន​ក្លាយជា​ជ័យ​លា​ភី Bodybuilding មួយ​ប្រចាំ​ខេត្ត​ថែម​ទៀត ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​តែ​ធ្វើការ​ជា​គ្រូបង្វឹក​ផ្នែក​លំ​ហាត់ប្រាណ​ក្រៅ​ម៉ោង​ក្នុង​កន្លែង​ហាត់​កីឡា​មួយ​ក្នុង​ក្រុង Harbin៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ