ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចឹង…? ពលរដ្ឋស្រុកឆ្លូង​ពុលក្អួតជាង៤០នាក់ទៀត​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រភព​ពី​អាជ្ញាធរ​ស្រុក​ឆ្លូង​បានឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ប្រុស​-​ស្រី​-​ក្មេង​-​ចាស់​ជា​ច្រើន​នាក់ បាន​និង​កំពុង​សង្គ្រោះ​នៅ​ឯ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ឆ្លូង ក្រោយ​កើត​អាកា​រៈឈឺក្បាល វិលមុខ និង​ក្អួត​ចង្អោ​​គ្រប់​គ្នា កើតឡើង​កាលពី​ថ្ងៃ​ទី​៦…

ខេត្តក្រចេះ ៖ ប្រភព​ពី​អាជ្ញាធរ​ស្រុក​ឆ្លូង​បានឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ប្រុស​-​ស្រី​-​ក្មេង​-​ចាស់​ជា​ច្រើន​នាក់ បាន​និង​កំពុង​សង្គ្រោះ​នៅ​ឯ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ឆ្លូង ក្រោយ​កើត​អាកា​រៈឈឺក្បាល វិលមុខ និង​ក្អួត​ចង្អោ​​គ្រប់​គ្នា កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ឧសភា ស្ថិត​ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ។ ករណី​ថ្មី​នេះ គឺ​កំពុង​សង្ស័យ​ថា បណ្តាល​មក​ពី​ពុល​នំអន្សម​អាំង ក្រោយ​ពួក​គាត់​បាន​ហូប​នៅ​ក្នុងភូមិ​នោះ ។

​លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ ​អធិការ​ស្រុក​ឆ្លូងបាន​ប្រាប់​ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែលពុល​គឺ​មាន​​ចំនួន​ជាង​៤០​នាក់ រស់នៅ​ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ក្នុង​នោះ​មាន​ជាង​២០​នាក់ កើត​មាន​អ​កា​រៈ​ធ្ងន់ធ្ងរ និង​ក៏​ត្រូវ​បាន​អាជ្ញាធរស្រុក ​ចាត់​មក​សង្គ្រោះ​ភ្លាម​ៗ​។

​​​លោក​​បន្ត​ថា អ​កា​រៈ​របស់​អ្នក​ភូមិ​បែប​នេះ គឺ​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ពួក​គាត់​​នាំ​គ្នា​ហូប​នំអន្សម​អាំង​ ដែល​ទិញ​ពី​ស្ត្រី​ម្នាក់​លក់​នៅ​ក្នុងភូមិ ។ ក្រោយ​ជួប​អ​កា​រៈ​បែប​នេះ ពលរដ្ឋ​ចំនួន​ជាង​២០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ហើយ​ក៏​ធូរស្រាល​វិញ​​ហើយ ដោយ​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ