ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ក្របី​៥​ក្បាល​ជាប់អន្ទាក់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​បទ​លួច​សត្វ​ក្របី​ចំនួន​៥​ក្បាល របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃ្លៃ ឃុំ​ទ្រៀក ស្រុក​មេមត់ ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ លោក​អនុ​សេនី​យ៏​ឯក…

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​បទ​លួច​សត្វ​ក្របី​ចំនួន​៥​ក្បាល របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃ្លៃ ឃុំ​ទ្រៀក ស្រុក​មេមត់ ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

លោក​អនុ​សេនី​យ៏​ឯក ចាន់ ឌុ​ល អធិការរង​នគរបាល​ស្រុក​មេមត់​ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ពី​ម៉ោង​១​ដល់
ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី​៥ ឧសភា ២០១៨ ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ​អូន ស្រេ​ន ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ ស្ថិត​នៅ​ភូមិ​ឃ្លៃ ឃុំ​ទ្រៀក មាន​ករណី​លួច​ក្របី​ដែល​បង្ក​ដោយ​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ វ៉​ន ដ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ពន្លា ឃុំ​ទ្រៀក និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ចាន់​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បុស្ស ឃុំ​រូង ស្រុក​មេមត់ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ ដោយ​បាន​ធ្វើ​សកម្មភាព​លួច​ដឹក​ឆ្លង​ដែន​ចេញពី​ស្រុក​មេមត់ ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

លោក​អនុ​សេនី​យ៏​ឯក ចាន់ ឌុ​ល អធិការ​ង​នគរបាល​ស្រុក​មេមត់​បន្ត​ថា ក្រោយ​ពី​បាត់​ក្របី ម្ចាស់​បាន
ទៅ​ប្តឹង​នគរបាល​ការពារ​ព្រំដែន​សូ​ទៃ​ឲ្យ​ជួយ​អន្តរា​គម​ន៏​តាម​រក​ក្របី​ដែល​ចោរលួច​ទៅ​បាត់​នោះ ។
ជាមួយ​នោះ​លោក​វរ​សេនី​យ៏​ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​រាយ​ការ​ណ៏​ទៅ
លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ក្រោម​កិច្ចសហការ​ល្អ​ជាមួយនឹង​នគរបាល
ប្រទេស​វៀតណាម​នោះ នា​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​វៀតណាម​បាន​តាម
រក​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំពុង​តែ​ដឹក​ក្របី​ចំនួន​៥​ក្បាល​នៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​ហើយ​ក៏​បាន​ចាប់ខ្លួន​យក​មក​ប្រគល់​មក​ឲ្យ​នគរបាល​ការពារ​ព្រំដែន​សូ​ទៃ ដើម្បី​ចាត់ការ​បន្ត​។

អនុ​សេនី​យ៏​ឯក ចាន់ ឌុ​ល អធិការរង​នគរបាល​ស្រុក​មេមត់ ទទួល​ផែន​ព្រហ្មទណ្ឌ​បញ្ជាក់​ថា ជន​ស​ង្ស័
យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា
ចោទ​ពី​បទ​លួច ។ ចំណែក​ក្របី​ទាំង​៥​ក្បាល​នោះ​ត្រូវ​បា​នគរបាល​វៀតណាម និង​នគរបាល​ការពារ​ព្រំដែន​សូ​ទៃ បាន​ប្រគល់​ឲ្យ​មក​ម្ចាស់​ដើម​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ