ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿគ្រូ​​យក​លាមក​​កប់​ប្រពន្ធ​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន

Daily Mail របស់​អង់គ្លេស​ផ្សាយ​ថា​ ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​មួយ​ក្នុង​ក្រុង Bulandshahr រដ្ឋ uttar pradesh ភាគ​ខាងជើង​ ប្រទេស​ឥណ្ឌា​…

Daily Mail របស់​អង់គ្លេស​ផ្សាយ​ថា​ ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​មួយ​ក្នុង​ក្រុង Bulandshahr រដ្ឋ uttar pradesh ភាគ​ខាងជើង​ ប្រទេស​ឥណ្ឌា​ ត្រូវ​ពស់​ចឹក ហើយ​គ្រូ​ពស់​បាន​ប្រាប់​ពី​វិធី​សាស្ត្រ​​ព្យាបាល​ឲ្យ​យក​អាច​ម៌​គោ​កប់​លើ​រាង​កាយ តែ​ទីបំផុត​បាន​ស្លាប់​បាត់បង់​ជីវិត ។

នារី​រង​គ្រោះ​ឈ្មោះ​ដេ​វ៉េ​ន​ឌ្រី​ (Devendri) អាយុ​៣៥​ឆ្នាំ​ ត្រូវ​ពស់​ចឹក​ដៃ​ក្នុង​ពេល​ចេញ​ទៅ​រក​អុស ។ នាង​បានរ​ត់ទៅ​ផ្ទះ​ប្រាប់​ប្ដី តែ​ប្ដី​បែរជា​មិន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បែរជា​នាំ​​ទៅ​រក​គ្រូ​ពស់​នៅ​ក្នុងភូមិ ។ គ្រូ​ពស់​បាន​ប្រាប់​ពី​វិធីសាស្ត្រ​ព្យាបាល​ដ៏​ចម្លែក ឲ្យ​យក​អាច​ម៌​​គោ​កប់​លើ​រាង​កាយ​ដើម្បី​បឺត​ពឹ​ស​ចេញ ។ ប្ដី​របស់​នាង​ក៏​ជឿ ហើយ​ខំ​រក​អាច​ម៌​គោ​កប់​រាង​កាយ​ប្រពន្ធ និង​មាន​អ្នក​ភូមិ​ជា​ច្រើន​ចោមរោម​មើល ប៉ុន្តែ​ក្រោយ​ពី​រំលង​បាន​៧៥​នាទី នាង​ក៏​ស្លាប់​បាត់បង់​ជីវិត ។

ចំណែក​លោក​មូរ៉ា​រ៉េ (Murarey) ជា​គ្រូ​ពស់​បាន​សារភាព​ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ស្លាប់​បាត់បង់​ជីវិត ព្រោះ​ថប់ដង្ហើម ខណៈ​ពេល​បុរស​ជា​ប្ដី​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ចំនួន​៥​នាក់​តែ​ម្នាក់ឯង ។

ប៉ូលិស​នៅ​តំបន់​កើតហេតុ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​ទទួល​របាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ