ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការ​យល់​ដឹង​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្ដេច​តេ​ជោ បាន​ចុះ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៨៧​គ្រួសារ ក្នុង​៥​សហគមន៍ នៃ​សង្កាត់​ឫស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្ដេច​តេ​ជោ បាន​ចុះ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៨៧​គ្រួសារ ក្នុង​៥​សហគមន៍ នៃ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ការ​បង្កើន​ការ​យល់​ដឹង និង​ការ​ចូលរួម​អប់រំ​សុខភាព​សហគមន៍ គឺជា​សកម្មភាព​ស្ម័គ្រចិត្ត​នៃ​សមាគម TYDA ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង និង​ការ​ចូលរួម​អប់រំ​សុខភាព​សហគមន៍​ក្នុង​ការ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​សំដៅ​បង្ការ​នូវ​ជំងឺ​ផ្សេង​ៗ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៦​ខែឧសភា ឆ្នាំ​២០១៨ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ចុះ​មក​អប់រំ​សុខភាព អនាម័យ​រស់នៅ​ដល់​ប្រជាពលរដ្ឋ​៥​សហគមន៍​ផ្សេង​គ្នា គឺ​សហគមន៍​រួម​មិត្ត សហគមន៍​ស្ត្រី​ឃ្លាំង​សាំង សហគមន៍​ភូមិ​ដើម​ស្រស់ សហគមន៍​មិត្តភាព និង​សហគមន៍​ភូមិ​សាមគ្គី នៃ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ចំនួន​៤៨៧​គ្រួសារ ។

នៅ​ក្នុង​សកម្ម​មនុស្សធម៌​នេះ ក្រុមការងារ​ស្ម័គ្រចិត្ត​នៃ​សមាគម TYDA អប់រំ​សុខភាព​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​បាន​ចែក​ខិតប័ណ្ណ​ព័ត៌មាន​ព្រមទាំង​ណែនាំ​អំពី​រោគ​សញ្ញា​នីតិវិធី​សាស្ត្រ​បង្ការ​ជំងឺ​រាគ និង​ការ​ព្យា​ជំងឺ​កម្រិត​ស្រាល​នៅ​ក្នុង​សហ​គម ឬ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ក្នុង​ករណី​ចាំបាច់ ។ ជា​រឿយ​ៗ​ពេល​ចុះ​បំពេញ​សកម្មភាព​មនុស្សធម៌​តាម​សហគមន៍ ក្រុមការងារ​សមាគម TYDA បាន​ពិនិត្យ និង​បញ្ជូន​អ្នកជំងឺ​ដែល​មាន​ករណី​ធ្ងន់ធ្ងរ​មក​ព្យ​បាល​បន្ត​នៅ​ភ្នំពេញ ។

ជាក់ស្តែង​មាន​ករណី​អ្នកជំងឺ​ដែល​មាន​ជំងឺ​សន្លាក់​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ ក្រោម​ការ​ឧបត្ថម្ភ​ការ​ព្យាបាល​ការ​ស្នាក់​នៅ​ការ​ហូប​ចុក និង​ការ​ចំណាយ​ផ្សេង​ៗ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ច​ន្ន​មុន្នី ។

សូម​បញ្ជាក់​ថា ក្រោយ​ចុះ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​៥​សហគមន៍ នៃ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្ដេច​តេ​ជោ បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌដូនពេញ ជួប​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​ស៊ី​ក្លូ​កម្ពុជា ស្តី​អំពី​វិធីសាស្ត្រ​ថែទាំ​សុខភាព និង​បង្ការ​ជំងឺ​រាគ ដោយ​បាន​ចែក​ខិត​បណ្ណ​ព័ត៌មាន​ព្រមទាំង​ណែនាំ​អំពី​រោគ​សញ្ញា​នី​តី​វិធីសាស្ត្រ​បង្ការ​ជំងឺ​រាគ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ