ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែក​បេ​ឡេ​គ្រោង​សម្ពោធ​ឲ្យ​ដំណើរការ តែ​ហាម​មិន​ឲ្យ​រថយន្តក្រុងនិង​អ្នក​ថ្មើរជើង​ឆ្លងកាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ក្រោយ​ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រថយន្តក្រុង រថយន្ត​ដឹក​លើស​ពី​៥​តោន និង​អ្នក​ថ្មើ​ជើង​ឆ្លងកាត់​ស្ពាន​នោះ​ទេ ។ លោក…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ក្រោយ​ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រថយន្តក្រុង រថយន្ត​ដឹក​លើស​ពី​៥​តោន និង​អ្នក​ថ្មើ​ជើង​ឆ្លងកាត់​ស្ពាន​នោះ​ទេ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ២០១៨​នេះ​ថា ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប​បាន​សាងសង់​រួចរាល់​កាលពី​ថ្ងៃ​ទី​៥ ឧសភា​កន្លង​មកនេះ និង​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​រសៀល​ថ្ងៃ​ទី​៨ ឧសភា ស្ថិត​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផង​ដែរ ។

មន្ត្រី​ជំនាញ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ចូលរួម​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​សាងសង់​ស្ពាន​បេ​ឡេ​នោះ បាន​ឲ្យ​ដឹង​ថា ស្ពាន​ដែល​បេ​ឡេ​ឬ​ស្សី​កែវ​នេះ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ គឺ​មាន​រយៈពេល​សាងសង់​៦​ខែ ១១​ថ្ងៃ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC មាន​ប្រវែង​សរុប​៦៥៥​ម៉ែត្រ ក្នុង​នោះ តួ​ស្ពាន​ប្រវែង​៥០៥​ម៉ែត្រ គល់​ស្ពាន​សងខាង​ប្រវែង​១៥០​ម៉ែត្រ ទទឹង​ស្ពាន​១២​ម៉ែត្រ ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ពាន​នេះ​ធ្វើ​ចរាចរ​ទ្វេរ​ទិស សម្រាប់​រថយន្ត​១​គន្លង​ទៅ ១​គន្លង​មក និង​ម៉ូតូ​១​គន្លង​ទៅ​១​គន្លង​មក ជម្រាល​ស្ពាន ៤.៥% ឯលើ​កណ្តាលទន្លេ​ជម្រាល​០% ល្បឿន​កំណត់​២៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កំពស់​យានយន្ត​អនុញ្ញាត្ត មិន​លើស​២.៨​ម៉ែត្រ ហាម​រថយន្តក្រុង​ឆ្លងកាត់ ទម្ងន់​យានយន្ត​អនុញ្ញាត មិន​លើស​ពី​៥​តោន មិន​អនុញ្ញាត​ឱ្យ​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ស្ពាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ