ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចពេក… បងប្អូនខ្លះ​ចេញពី​ភូមិ​សិន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត ពាក់ព័ន្ធ​ករណី​ដែលមាន​​ប្រជាពលរដ្ឋ​បាន​ស្លាប់ និង​ទទួល​​រង​គ្រោះ​ច្រើន​នាក់​ដែល​សង្ស័យ​បណ្តាល​មក​ពី​ការ​ពុល នៅ​​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា នេះ គឺ​បាន​ឃើញ​ទិដ្ឋ​ភាពផ្ទាល់​​​ក្នុងភូមិ គឺ​មាន​សភាព​ស្ងាត់​ជ្រងំ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត ពាក់ព័ន្ធ​ករណី​ដែលមាន​​ប្រជាពលរដ្ឋ​បាន​ស្លាប់ និង​ទទួល​​រង​គ្រោះ​ច្រើន​នាក់​ដែល​សង្ស័យ​បណ្តាល​មក​ពី​ការ​ពុល នៅ​​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា នេះ គឺ​បាន​ឃើញ​ទិដ្ឋ​ភាពផ្ទាល់​​​ក្នុងភូមិ គឺ​មាន​សភាព​ស្ងាត់​ជ្រងំ ខណៈ​ដែល​មាន​អ្នក​ភូមិ​ផ្សេង​ៗ​ទៀតបាន​និង​កំពុង​ជម្លៀស​ខ្លួន​ចេញពី​ភូមិ​ផង​​ដែរ ដើម្បីសុវត្ថិ​ភាព​ ។

គួរ​រំលឹក​​ថា ហេតុការណ៍ពុល​​ដ៏​រន្ធត់​នេះ គឺ​បាន​កើតឡើង​ទៅ​លើ​បងប្អូន​ជនជាតិ​ព្នង រស់នៅ​ក្នុងភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី សង្ស័យ​​បណ្តាល​មក​ពី​ពុល​ទឹក​ព្រែក​ទេរ ។ គិត​​មក​ទល់​ថ្ងៃ​ដដែល​នេះដែរ​ មាន​របាយ​ការណ៍​​បន្ថែម​ឱ្យដឹង​ថា ចំនួន​ប្រជាពលរដ្ឋ​បាន​ស្លាប់ ​គឺ​កើន​ដល់​១៤​នាក់ហើយ​ ក្នុង​នោះ​មាន​ស្រី​៩​នាក់ ។ រីឯ​អ្នក​រង​គ្រោះ​មាន​ចំនួន​ជាង​២០០​នាក់ ដែល​កំពុងធ្វើការ​សង្គ្រោះ ។

ជួប​ផ្ទាល់​ជាមួយ​កោះសន្តិភាព ពលរដ្ឋ​ម្នាក់​ឈ្មោះ​ព្រួត នា​ត អាយុ​៥៥​ឆ្នាំ​បានឱ្យ​ដឹង​ដែរ​ថា គាត់​មានការ​ព្រួយ​បារម្ភ​ខ្លាំង​​​ណាស់ នៅ​ពេល​ឃើញ​អ្នក​ភូមិបាន​​ស្លាប់​ជា​បន្តបន្ទាប់​នេះ ដែល​ភូមិ​គាត់​មិន​ដែល​ជួប​បាតុ​ភាព​​ចលាចល​បែប​នេះ​ទេ នា​​កន្លង​មក ។

គាត់​បន្ត​ថា គាត់​សុំ​ធ្វើការ​អំពាវនាវ​​ឱ្យ​​អាជ្ញាធរពាក់ព័ន្ធ​ មេត្តា​ជួយ​ព​ន្លឿ​​ន​ក្នុង​​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ឃើញ​ច្បាស់​ពិតប្រាកដ ដើម្បី​ឱ្យ​អ្នក​ភូមិ​ឆាប់​​បាន​វិល​​ចូល​មក​លំនៅ​ឋាន​​វិញ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/633120.html

អត្ថបទសរសេរ ដោយ