ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ពី​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​ករណី​សង្ស័យ​ពុល​ស្លាប់​ច្រើន​នាក់​នៅ​ក្រចេះ​!

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ករណី​ពុល​ស្រា.ស និង​សង្ស័យ​ពុល​ទឹក​នៅ​ខេត្តក្រចេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ភូមិ​ចំនួន​១១​នាក់​បាន​ស្លាប់ ​និង​ប្រមាណ​ជាង ១០០ នាក់​ផ្សេង​ទៀត​ធ្លាក់ខ្លួន​ឈឺ ​និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នោះ ក្រសួង​សុខា​ភិបាល​​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ករណី​ពុល​ស្រា.ស និង​សង្ស័យ​ពុល​ទឹក​នៅ​ខេត្តក្រចេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ភូមិ​ចំនួន​១១​នាក់​បាន​ស្លាប់ ​និង​ប្រមាណ​ជាង ១០០ នាក់​ផ្សេង​ទៀត​ធ្លាក់ខ្លួន​ឈឺ ​និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នោះ ក្រសួង​សុខា​ភិបាល​​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ​កាលពី​រាត្រី​ថ្ងៃ​ទី ៥ ខែឧសភា គឺ​មាន​​ករណី​ពុល​ស្រា​ និង​ទឹក កើតឡើង​នៅ​ស្រុក​ចិត្រ​បុរី ដោយ​មាន​រោគ​សញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង និង​ថប់ដង្ហើម​ជាដើម​។

តាម​រយៈ​ការ​អង្កេត​ស្រាវជ្រាវ ដោយ​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត តាម​​រយៈ​ការ​យក​កាកសំណល់​នានា ដូច​ជា​ស្រាស. និង​ទឹក ហើយ​ក្រសួងសុខាភិបាល​បាន​សម្រេច​​ចាត់វិធានការ​ដែល​បាន​ដាក់​ចេញ​របស់​អាជ្ញាធរ​មូលដ្ឋាន​រួម​មាន​ ៖

១- ការ​បញ្ឈប់​ ការ​បិត ​និង​លក់​ស្រា.ស ក្នុង​មូលដ្ឋាន ។

​២- បំរាម​ប្រជាជន​ក្នុងភូមិ កុំ​ឲ្យ​ប្រើប្រាស់​ទឹកអូរ​ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹក​ស្អាត​ផ្គត់ផ្គង់​ដល់​អ្នក​ភូមិ​។

​៣- អប់រំ​អនាម័យ​រស់នៅ និង​ហូប​ស្អាត​ដល់​ប្រជាជន​ក្នុងភូមិ ។

លិខិត​របស់​ក្រសួង​បាន​បញ្ជាក់​ទៀត​ថា អ្នកជំងឺ១២​នាក់​ដែល​បា​នប​ញ្ជួ​ន​មក​មន្ទីរពេទ្យ​កាល់​ម៉ែត គឺ​មាន​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន ។ អ្នកជំងឺ​ដែល​បា​នប​ញ្ជួ​ន​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែតទាំងអស់ សុទ្ធតែ​មាន​រោគ​សញ្ញា​ពុល​ស្រា​ដែល​មាន​ជាតិ​មេតា​ណុ​ល​ខ្ពស់ ។

ដូច្នេះ​សូម​អាន​លិខិត​របស់​ក្រសួង សម្រាប់​ព័​ត៌​មាន​លម្អិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ